ព័ត៌មានទាន់ហេតុការណ៍៖

សាច់ញាតិលោកឌិន ពុទ្ធី ប្រមាន២០នាក់ប្រមូលផ្តុំតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ សាច់ញាតិរបស់លោក ឌិន ពុទ្ធី ប្រមាណ២០នាក់ ត្រូវគេរាយការណ៍ថា បានប្រមូលផ្តុំគ្នាតវ៉ាទាមទាររកយុត្តិធម៌ស្ថិតនៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ឌិន ពុទ្ធី ត្រូវតុលាការចោទប្រកាន់ កាត់ទោសដាក់ពន្ធនាគារ ពីបទប៉ុនបងមនុស្សឃាត ក្រោយពេលតុលាការអះអាងថា បានរកឃើញថា រថយន្តរបស់លោក ឌិន ពុទ្ធី បានបុកអនុប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់កាលគ្រាកន្លងមក ៕ វណ្ណា

1 2 3 d


ចែករំលែក៖