ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សាត គឹមសាន ប្រធានការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងឲ្យដឹងថា អនុវត្តតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេ នីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងដោយមានការណែនាំចង្អុលបង្ហាញដោយផ្ទាល់ របស់លោកឧត្តម សេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យកម្លាំង ជំនាញនគរបាលចរាចរចុះដាក់គោលដៅបាញ់ល្បឿននៅចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ដែលជា ចំណុចគ្រោះថ្នាក់ចរាចរណ៍ធំចុងក្រោយ មួយរវាងរថយន្ត ឡិចស៊ិស នឹងរថយន្ត ខ្នាតធំ ដែលបណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់នៅនឹងកន្លែងនោះ។

ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខាងនគរបាលជំនាញបានរឹតបន្តឹងបញ្ហា ផ្នែកល្បឿន បញ្ហាបំពាក់ភ្លើងខុសបច្ចេក ទេស។ល។ ព្រោះកន្លងទៅបានពិនិត្យ ឃើញជាក់ស្តែងថា ករណីគ្រោះថ្នាក់ចរាចរ នៅលើកំណាត់ផ្លូវជាតិលេខ៥កន្លងទៅ បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់នោះ ភាគច្រើនបណ្តាលមកពីការបើកបរហួសល្បឿនកំណត់នៅពេលថ្ងៃ និងករណីគ្រោះថ្នាក់នៅពេលយប់ដោយសារការ បំពាក់ភ្លើងឡាស៊ែរ ខុសលក្ខណៈបច្ចេក ទេស និងករណីប្រើប្រាស់ជាតិស្រវឹង ហើយបើកបរជាដើម។

លោកនាយការិយាល័យបន្តថា ដោយកម្លាំងចរាចររឹតបន្តឹងគ្រប់គោលដៅនា ពេលថ្ងៃ ឃើញថាករណីគ្រោះថ្នាក់ថយចុះ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់កើនឡើងទៅវិញ ដែលបណ្តាលមកពីការបំពាក់ភ្លើងឡាស៊ែរ និងអ្នកបើកបរ ទទួលទានជាតិស្រវឹង។

លោកវរសេនីយ៍ត្រី អ៊ឹម វីរៈ នាយរង ការិយាល័យទទួលបន្ទុកផ្នែកល្បឿន និងជាអ្នកគ្រប់គ្រងគោលដៅបានបញ្ជាក់ថា ការផាកពិន័យគឺធ្វើឡើងតាមច្បាប់កំណត់របស់ក្រសួងមាន៤មាត្រា មាត្រា០៦ មាត្រា០៧ មាត្រា០៨ និងមានត្រា០៩ ។ ៤មាត្រាខាងលើ ផាកពិន័យតាមប្រភេទ រថយន្ត និងចំនួនល្បឿនដែលបើកបរលឿន ហួសកំណត់។

គួររំឭកថា នៅរសៀលថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៦កន្លងទៅ នៅលើ កំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរា ចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកដី បុកជា មួយរថយន្តដឹកអ្នកដំណើរ បណ្តាលឲ្យ មនុស្ស៩នាក់ស្លាប់ និងរបួសធ្ងន់៤នាក់។ ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ រន្ធត់មួយទៀតកើតឡើងនៅរសៀលថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នៅលើផ្លូវជាតិ លេខ៥ ស្ថិតនៅក្នុងភូមិ ព្រៃព្រាល ឃុំ ព្រៃស្វាយ ស្រុកមោងឫស្សី (ត្រង់ចំណុចដាក់គោលដៅបាញ់ល្បឿនខាងលើ) បង្ក ឡើងរវាងរថយន្តធំ បុកជាមួយរថយន្ត Lexus RX300 បើកពីភ្នំពេញទៅខេត្ត បាត់ដំបង ដឹកអ្នកដំណើរបណ្តាលឲ្យ មនុស្ស៤នាក់ រួមទាំងក្មេងម្នាក់ផងស្លាប់ នៅនឹងកន្លែង និងស្លាប់ម្នាក់ទៀតពេល បញ្ជូនទៅសង្រេ្គោះសរុបស្លាប់៥នាក់យ៉ាង អាណោចអាធ័ម៕ សហការី

ses ses-1


ចែករំលែក៖