ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ដោយសារបាក់រណ្តៅត្បូងនៅស្រុកបកែវ

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីបាក់រណ្តៅត្បូងមួយកន្លែងបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត។

ហេតុការណ៍បាក់រណ្តៅត្បូងនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចបរកែវចាស់ក្រោយសាលាអនុវិទ្យាលយ័បរកែវ ស្ថិតនៅភូមិ១ ឃុំ ឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទឹម ម៉ាញ ភេទ ប្រុសអាយុ២៨ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ១ (បរកែវចាស់) ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិ កំពុងនាំគ្នាជីករណ្តៅថ្មីដើម្បីយកសាកសពចេញ នឹងយកទៅធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកផងដែរថា ករណីបាក់រណ្តៅត្បូងបណ្តាលឲ្យមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃនេះ ពុំមានឃើញអាជ្ញាធរមូលដ្ឋានចុះហាមឃាត់ឡើយឬមួយដោយសារលាភសក្ការ:? ៕ វុទ្ធឦសាន

unnamed-1 unnamed


ចែករំលែក៖