ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌមានជ័យប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ:នៅវេលាម៉ោង ៥.០០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ មានករណីគ្រោះចរាចរណ៍បើកបរម៉ូតូបុកបង្គោលភ្លើង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ស្ថិតនៅ ក្រុមទី៣ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ គន់ រតនា មាន អាយុ២៥ឆ្នាំ មានទីលំ នៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្ត កំពង់ចាម ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យយកទៅតំកល់ទុកនៅវត្តតាំងក្រសាំងដើម្បីស្វែងរកសាច់ញាតិ រីឯសម្ភារះម៉ូតូយកទៅតកល់ទុកនៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីស្វែងរកគ្រួសារជនរងគ្រោះ៕ តាឡឹម

se-4 se se-1 se-2 se-3


ចែករំលែក៖