ភ្នំពេញ៖ សនិ្តសុខក្រុមហ៊ុនឯកជន(CSN)ម្នាក់ព្រោះតែយាមកាមធ្វេប្រហែសធ្វើឲ្យបាត់ម៉ូតូគេមួយគ្រឿង គ្មានលិទ្ធិភាពសង់ម៉ូតូគេក៏សម្រេចចិត្តចងកសម្លាប់ខ្លួនឯង ដោយចោលប្រពន្ធនិងកូនបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
ករណីចងកសម្លាប់ខ្លួនឯងខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ៩៤អឺ៤ បន្ទប់លេខ១៧ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ សាកសពឈ្មោះ ហេង សុខហៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសនិ្តសុខក្រុម ហ៊ុនឯកជន(CSN) ស្នាក់នៅទីតាំង កើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះឈ្មោះនៅ ស្រីលក្ខ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ច បានឲ្យដឹងថា កាលពី៣ថ្ងៃមុនប្តីរបស់គាត់បានធ្វើឲ្យបាត់ម៉ូតូគេ១គ្រឿងនៅកន្លែងធ្វើការ ដោយពុំមានលិទ្ធិភាពសងគេ ហើយចេះតែពិបាកចិត្ត លុះដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹក ខ្លួនបានចេញពីផ្ទះទៅលក់នំនៅផ្សារចាស់ដូចរាល់ដងដោយទុកប្តីឲ្យនៅផ្ទះម្នាក់ឯង រហូតដល់ម៉ោងកើតហេតុខាងលើទើបត្រលប់មកផ្ទះវិញ ស្រែកហៅប្តីឲ្យបើកទ្វារពុំឆ្លើយតប អើតមើលតាមប្រហោងទ្វារឃើញប្តីចងកសម្លាប់ខ្លួន ដោយយកខ្សែលួសស្រោបជ័រចងជាប់នឹងស្លាបព្រិលជញ្ជាំងក្នុងបន្ទប់ ក៏ស្រែកផ្អើលឆោឡោ នាំគ្នាធាក់បន្ទប់ចូលជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ក្រោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចជំនាញបានបញ្ជាក់ថាបុរសរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅវត្តទួលសង្កែតាមប្រពៃណី៕ តារា