ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងកន្សែងឃាត់ខ្លួនជនសង្ស័យម្នាក់កំពុងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកន្សែងឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួលលើទួលបឹងកំសាន្ថ ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ។

តាមនគរបាលប៉ុស្តិ៍បឹងកន្សែងបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ បិន ឆៃយ៉ា ភេទប្រុស អាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចដកហូតបានសម្ភារ ដបទឹកសុទ្ធបំពង់បឺត ដែកកេះ ពូថៅចំនួន១ និងដំបងចំនួន១ សមត្ថកិច្ចនគរបាល បានធ្វើតេស្តិ៍ទឹកនោម លទ្ធផលវិជ្ជមាន(+) ។

បច្ចុប្បន្ននគរបាលប៉ុស្តិ៍កំពុងបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ វុទ្ធឦសាន

img-20170103-wa0040 img-20170103-wa0039


ចែករំលែក៖