ព័ត៌មានទាន់ហេតុការណ៍៖

លោកឌី រ័ត្នខេមរុណ ៖ ថ្ងៃជ័យជំនះ៧មករាជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា និងប្រជាជនទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានមានប្រសាសន៍ថា ថ្ងៃជ័យជំនះ៧មករា ជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា និងប្រជាជនទូទាំងប្រទេស ដែលបានរួចផុតពីរបបដ៏ព្រៃផ្សៃខ្មៅងងឹតយ៉ង់ឃ្នង់ ក្នុងការកាប់សម្លាប់មនុស្សរាប់សិបលាននាក់ ហើយមានជីវិតនៅល្អប្រសើររហូតមកដល់សព្វថ្ងៃនេះ ។ ការលើកឡើងបែបនេះ គឺខណះពេលដែលលោកបាននាំយកអំណោយមនុស្សធម៍ របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ទៅចែកជូនដល់លោកតា លោកយាយ និង ប្រជាពលរដ្ឋទីទាល់ក្រចំនួន៤០គ្រួសារ ក្នុងបរិវេណវត្តដំបូកខ្ពស់ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ។

លោក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើក្តីនឹករលឹកនូវនិងការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែបានគិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៍សប្បុរ ឬក៏សាសនាអ្វីឡើយ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជាតែងតែចុះជួយជានិច្ច ។

ជាមួយគ្នានេះដែរ លោក ឌីរត្ន័ខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ក៏បានលើកឡើងអំពីថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ដែលប្រទេសជាតិទាំងមូល និងប្រជាជនរាប់សិបលាននាក់ បានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ដោយសារតែគុណបំណាច់ថ្ងៃ៧មករា នេះហើយដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ន ។ ដែលទាំងនេះគឺដោយសារតែការលះបង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបូជាសាច់ស្រស់ ឈាមស្រស់ និងក៏មានការចូលរួមពី យុទ្ឋជន យុទ្ឋនារីជាច្រើននាក់ទៀតក្នុងការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុលពត ៣ឆ្នាំ ៨ខែ នឹង២០ថ្ងៃ ហើយប្រជាជនទូទាំងប្រទេស បានចាត់ទុកថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា និង បានចារទុកក្នុងប្រវត្តិសាស្រ្តផងដែល ។ 👉មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលតែងតែប្រារព្ឋធ្វើខួបអនុស្សារីយ៍ជារៀងរាល់ឆ្នាំ ដោយគិតមកដល់ពេលនេះ ទិវាជ័យថ្ងៃ៧មករា (១៩៧៩ – ២០១៧) មានរយះពេល៣៨ឆ្នាំហើយ ។

ក្នុងឱកាសនោះដែល លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ក៏បានប្រគល់អំណោយជូន ប្រជាពលរដ្ឋទាំង៤០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគសម្ភារៈប្រើប្រាស់ និងថវិការ ៨០មុឺនរៀល ចំនួន៤០គ្រួសារផងដែល ៕ តាឡឹម

ae-2

ae-1
ae-3


ចែករំលែក៖