ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់បើកម៉ូតូជ្រុលទៅបុករថយន្តយីឌុបបណ្តាលឲ្យស្លាប់នៅស្រុកជើងព្រៃ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារបើកបរម៉ូតូហើយជ្រុលរេចង្កូតទៅបុករថយន្តយីឌុប។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ ៧ ចំណុចភូមិស្រម៉រ ឃុំស្រម៉រ ស្រុកជើងព្រៃ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ឃន ក្តី ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ អារក្យកណ្តាល ឃុំស្តើងជយ័ ស្រុកជើងព្រៃ ខេត្តកំពង់ចាម(ស្លាប់) ទី២ ឈ្មោះ ជាម ឡុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុជាមួយគ្នា(ស្លាប់)

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញមូ៉តូមា៉ក(YAMAHA)គ្មានស្លាកលេខពណ៏ទឹកបុិច បានបើកបញ្ច្រាស់ទិសគ្នា ពីត្បូងមកជើង លះុមកដល់កន្លែងកើតហេតុបានរេចង្កូតបុកជាមួយរថយន្តមា៉ក(SUPER)យីឌុបពណ៍សរស្លាកលេខ (តាកែវ3A.27.25)បណ្តាលអោយស្លាប់តែម្តង។ និងរងការខូចខាតរថយន្តមួយគ្រឿងមូ៉តូមួយគ្រឿង ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។

បច្ចប្បន្នសពទាំងពីរបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងមូ៉តូយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុករង់ចាំដោះតាមផ្លូវច្បាប់ ៕ វណ្ណះ

unnamed-1 unnamed-2 unnamed-3 unnamed-4 unnamed-5 unnamed


ចែករំលែក៖