ភ្នំពេញ៖ ស្ត្រីទើបសម្រាលកូនបាន៨ខែម្នាក់បានរអិលជើងដួលបោកក្បាលនៅក្នុងបន្ទប់ទឹកកាលពីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ បណ្តាលឲ្យសន្លប់ស្តូកស្តឹង ហើយ ស្មានថាមិនជាអ្វីទើបបុរសជាប្តីបានកោស ខ្យល់ឲ្យ។ លុះព្រឹកឡើងប្រពន្ធនៅមិនទាន់ដឹងខ្លួនទៀតទើបវេលាម៉ោង១០ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ប្តីដឹកប្រពន្ធតាមរ៉ឺម៉ក ម៉ូតូទៅមន្ទីរពេទ្យពោធិ៍ចិនតុងតែជាអកុ សលស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។
ប្រពន្ធដែលស្លាប់ឈ្មោះ ខេន ស្រីខួច អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានស្រុក កំណើតនៅភូមិប្រាសាទ ស្រុកភ្នំសន្ទុក ខេត្ត កំពង់ធំ។ ចំណែកប្តីឈ្មោះ អឿន អាយុ ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យមាន ស្រុកកំណើតនៅ
ភូមិកំពង់ក្តី ឃុំខ្ពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម និងមានកូន៣នាក់ក្នុងបន្ទុក គ្រួសារ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកោ សល្យវិច័យនិងសន្និដ្ឋានថា ស្រ្តីរងគ្រោះ បានស្លាប់ដោយត្រូវគេវាយដោយវត្ថុរឹងអ្វី មួយ ធ្វើឲ្យសមត្ថកិច្ចសង្ស័យថា ជាករណី កើតឡើងដោយហិង្សា។ លុះមកដល់រ សៀលថ្ងៃខាងលើ ទើបបុរសជាប្តីបានសារ ភាពថា ខ្លួនជាអ្នកវាយប្រពន្ធជ្រុលដៃ បណ្តាលឲ្យស្លាប់ ហើយភ្លាមនោះសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។ សុខាសែនជ័យ
កូនប្រុសស្ត្រីរងគ្រោះ