ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួស ខណ:ឡើងជួសជុលដំបូលផ្ទះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង១០នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
តាមនគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះពៅ អូន ភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅជួសជុលដំបូលផ្ទះ បានលើកដែកប្រវែងប្រមាណ៣ម៉ែត្របានប៉ះនឹងខ្សែកាបភ្លើងបណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូលផ្ទះមកដល់ដីប្រកាច់ចេញឈាមតាមមាត់។
ក្រោយពីកើតហេតុភ្លាមបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានជួយសង្គ្រោះនឹងហៅរថយន្តមណ្ឌលសុខភាពស្រុកដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់ ៕ វុទ្ធឦសាន