ព័ត៌មានទាន់ហេតុការណ៍៖

ករណីចោរចូលប្លន់ម្ចាស់ផ្ទះយកទ្រព្យសម្បត្តិ និងម៉ូតូ សមត្ថកិច្ចសង្ស័យជារឿងប្រឌិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ រឿងករណីថា មានក្រុមចោរចូលប្លន់យកមាស និងម៉ូតូមួយគ្រឿងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងកាលពីវរលាម៉ោង៩ព្រឹក នោះខណៈម្ចាស់ផ្ទះបានឆ្លើយប្រាប់សមត្ថកិច្ចនគរបាលជំនាញមិនប្រក្រតី ធ្វើអោយសមត្ថកិច្ចសង្ស័យជាការប្រឌិត ។

យោងតាម សម្តី របស់ ស្ត្រី ម្ចាស់ផ្ទះ រងគ្រោះ ខៀវ សា វី អាយុ ៦៣ ឆ្នាំ មានប្តី ឈ្មោះ ខាត់ សំអាន អាយុ ៥៤ ឆ្នាំ មានមុខរ បរជា មន្ត្រី ការិយាល័យ ម ន្ ទីរ សាធារណៈការ ក្រុង ស្វាយរៀង ខេត្តស្វាយរៀងបានអោយ ដឹ ង ទៀតថាៈ នៅ មុនពេល កើតហេតុ គាត់ នៅផ្ទះ តែម្នាក់ឯង ហើយ រូបគាត់ មិ ន បានដឹងថា មាន គេ មក ប្លន់ គាត់ ទេពី ព្រោះ រូបគាត់ បានដាក់ គន្លឹះទ្វា រ របង ហើយ រូបគាត់ បាន ដើរ ទៅខាង ក្រោ យ ផ្ទះ កំពុង ប្រស់ត្រី ស្រាប់តែ លឺ ស្នូរ សំលេង គេ អូស ម៉ូតូ នៅក្នុង ផ្ទះ ហើយ គាត់ ក៍បាន ស្រែក សួរថា នរណា គេ ធ្វើ អី នៅក្នុង ផ្ទះ ? និយាយ មិនទាន់ ចប់ ផង ក៏ត្រូវ បុរស ម្នាក់ ក្នុងចំណោម ២ នាក់ បាន វាយ គាត់ ១ ដៃ ពី ក្រោយខ្នង ហើយ បាន អូស រូបគាត់ ចូលមក ក្នុងផ្ទះ ដោយបាន យក កាំភ្លើងខ្លី មិន ស្គា ល់ ម៉ា កមក ភ្ជង់ គុម្ព គ ត្រចៀក គាត់ និង បាន វាយ រូបគាត់ ១ ដៃ ទៀត ចំ គល់ ថ្គាម ខាងឆ្វេង ដោយបាន និយាយ ថាៈបើ ហ៊ាន ស្រែ កវា នឹង បាញ់ ទំ លុះ ត្រចៀក មិ ន ខាន ឡើយ ។

ប្រភព ដដែល បាន បន្តទៀតថាៈ ក្រោយពី វាយ រូបគាត់ រួចហើយ ជនសង្ស័យ ម្នាក់ បាន និយាយថា : វាយ គាត់ អោយ ទ្ រោម ខ្លួន បន្តិច ទៅ តែមាន ជន ម្នាក់ និយាយថា មិនចាំបាច់ វាយ ទេ បើ យក ម៉ូតូ មិនបាន ដោះយក មាស តែ ម្តង ទៅហើយ ពួក ជនសង្ស័យ ទាំង ២ នាក់ ក៏បាន ធ្វើ សកម្មភាព ដោះយក គ្រឿង អ ល ង្ក ការ របស់គាត់ តែម្តង ក្នុ ង នោះ សំភារៈ ដែល បាន បាត់បង់ រួម មា ន ខ្សែរ កមាស ទំងន់ ៦ ជី ខ្សែរ ដៃ មាស ទំងន់ ៥ ជី និង ចិញ្ចៀនមាស ទំងន់ ៤ ជី ហើ យក៏ បាននាំគ្នា ឡើង ជិះ ម៉ូតូ មួយគ្រឿង ពណ៌ ក្រហម មិន ស្គាល់ ម៉ាក បើកគេចចេញទើបគាត់រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។

ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកប៊ុន ឡេង មេប៉ុស្តិ៍រដ្ឋបាលស្វាយរៀងបានឲ្យដឹងថា ក្រោយពីទទួលដំណឹង និងសេចក្ដីរាយការណ៍របស់ម្ចាស់ផ្ទះ ទើបកំលាំង ចុះមកដល់កន្លែងកើតហេតុ និងសាកសួរ ស្រាប់តែនិយាយមិនច្បាស់លាស់ម្ដងថា ជនសង្ស័យ៣នាក់ ម្ដងថា ២នាក់ ទើបសមត្ថកិចសង្ស័យថា ជារឿងប្រឌិត ខណៈនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ កំពុងសាកសួរបន្តទៀត។

ចំពោះលោកប្រាក់ជុតអធិការនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ការសន្និដ្ឋានជាបឋម ក្រោយពីសមត្ថកិច្ចនិងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តស្វាយរៀងបានស្រាវជ្រាវ ចុះដល់កន្លែងកើតហេតុ និងសាកសួរអ្នកភូមិក្បែរផ្ទះរងគ្រោះនោះ មិនមានអ្វីដូចម្ចាស់ផ្ទះឆ្លើយ ខណៈដែលសមត្ថកិច្ចស្រាវជ្រាវរយះពេលមួយថ្ងៃនោះសង្ស័យជាការប្រឌិត របស់ជនរងគ្រោះ ប៉ុន្តែសមត្ថកិច្ចបន្តស្រាវជ្រាវទៀតរកមូលហេតុអោយបានពិតប្រាកដ ៕ យឹម សុថាន

se se-1


ចែករំលែក៖