ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុករ៉ឺម៉កម៉ូតូលក់ទឹកអំពៅឈប់ចតលើផ្លូវរងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានជិះម៉ូតូទៅបុកនឹងម៉ូតូអ្នកលក់ទឹកអំពៅស្របទិសគ្នាពេញទំហឹងបណ្ដាលអោយដួលច្រងាប់ច្រងឹល និងធុងទឹកអំពៅបែកកញ្ចក់កាលពីវេលាម៉ោង៧យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១៣០/១៣១ ភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។

យោងតាមនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា អ្នកបើកម៉ូតូរងគ្រោះមានឈ្មោះ កើត វាសនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងភ្លើងមានទីលំនៅភូមិឬស្សីជង្រុកឃុំរមាំងថ្កោលស្រុកស្វាយទាបខណះម៉ូតូខូចខាតយ៉ាងដំណំ។

រីឯអ្នកបើកម៉ូតូលក់ទឹកអំពៅដែលឈប់ចតខ្វះការប្រុងប្រយត្ន័មានឈ្មោះ មាស ឌឿន អាយុ៤២ឆ្នាំ មុខរបរលក់ទឹកអំពៅ រស់នៅ ភូមិ ខ្សែត្រ ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ត្រូវនគរបាលឃាត់ខ្លួនមកាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសអ្នកលក់ទឹកអំពៅបាន ឈប់ចតលើទ្រូងផ្លូវ ម៉ូតូម៉ាក ស៊ីទី១០០ ពណ៏ក្រហម គ្មានស្លាកលេខ លើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ ង ០៣០៤ បើកស្របទិសគ្នា បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្ស និងម៉ូតូខ្ទាតដួលរណូករណែលពេញផ្លូវ។

ក្រោយមក អ្នកស្រុក ក៏បានចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន យកជនរងគ្រោះមកកាន់មន្ទីរពេទ្យព្រមទាំងធ្វើការវាស់វែងម៉ូតូភាគីទាំងសងខាង មកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បចាត់ការតាមច្បាប់។

សមត្ថកិច្ចចរាចរណ៍បន្ថែមថាមូលហេតុ ដោយសារ ម៉ូតូរ៉ឺម៉កលក់ទឹកអំពៅឈប់ចតលើផ្លូវសាធារណៈ ក្នុងគន្លងផ្លូវម៉ូតូណាមួយយប់ងងឹតផងក៏គ្រោះថ្នាក់បែននេះទៅ ៕ យឹម សុថាន

se se-1 se-2


ចែករំលែក៖