ព័ត៌មានទាន់ហេតុការណ៍៖

ហិង្សាដោយចេតនាមានស្ថានទម្ងន់ ចាក់ស្លាប់ម្នាក់ នៅក្នុងវង់រាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៤នាក់ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានភ្លាមៗ ខណៈជនសង្ស័យ និងបក្ខពួកបានផ្ទុះហិង្សាដោយចេតនាមានស្ថានទម្ងន់ (ចាក់គូរទំនាស់ប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាម) ដោយទំនាស់គ្នាក្នុងវង់រាំពិធីអាពាហ៍ពិពាហ៍(ជាន់ជើង) ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃទី០៧ ខែមករា ២០១៧ នៅចំណុចអំពួចក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍នៅផ្ទះឈ្មោះ នាង វុធ ភេទស្រី អាយុ ៤៥ឆ្នាំ(ស្រ្តីមេមាយ) ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នគរបាលប្រាប់ថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ដៀប ឌឿន ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជនរងគ្រោះខាងលើនេះ(ស្លាប់ដោយគូរទំនាស់ចាក់ត្រូវ០១កាំបិតចំដើមទ្រូងខាងឆ្វេង)។

ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលខាងលើបន្តថា ក្នុងនោះកំលាំងចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៤នាក់ ទី១ឈ្មោះ ក្រេង ក់សល ភេទប្រុស អាយុ ២៥ឆ្នាំ(ចាប់ខ្លួន)របួសផ្ទៃមុខ(ក្តោងច្រមុះ) ទី២ឈ្មោះ ឡាយ នី ភេទប្រុស អាយុ ៤៩ឆ្នាំ ត្រូវជាឪពុកឈ្មោះ ក្រេង ក់សល (គេចខ្លួន) ទី៣ឈ្មោះ ណេង រស្មី (ហៅឃ្នក) ភេទប្រុស អាយុ ២០ឆ្នាំ (គេចខ្លួន) និងទី៤ឈ្មោះ ណាត អៀ ភេទប្រុស អាយុ ២៩ឆ្នាំ (គេចខ្លួន) ជនសង្ស័យទាំង០៤នាក់ បច្ចុប្បន្នរស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពដដែលខាងលើបន្តទៀតថា ករណីនេះកើតឡើងដោយរាំជាន់ជើងគ្នាក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ចំណែកបក្ខពួកជនសង្ស័យទាំង០៣នាក់រត់គេចខ្លួន សមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់លាស់ ហើយកំពុងតាមប្រផាប់ចាប់ប្រភីងដើម្បីយកមកផ្ដន្ទាទោសតាមនីតិវិធី៕ ប៉ឹម ពិន

e334-1 e334-2


ចែករំលែក៖