ព័ត៌មានទាន់ហេតុការណ៍៖

សាលាខេត្តស្ទឹងត្រែងប្រារព្ធពិធីរំលឹកខួបថ្ងៃកំណើតទីពីរ ៧ មករា

ចែករំលែក៖

ខេត្តស្ទឹងត្រែង: លោកអភិបាលនៃគណ:អភិបាលខេត្តម៉ុម សារឿន លោក ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកវាន់ វុធ ឥសរ:ជនដ៍ឆ្នើម នៃគណ:បក្សប្រជាជនកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស សិស្សកាយរឹកបងប្អូនពុកម៉ែប្រជាជនក្នុងខេត្តទាំងមូល អញ្ចើញចូលរួមសរុបជាង១០០០នាក់ក្នុងអង្គមេទិញនេះ ស្ថិតលើប្រលានក្រហមចាស់ទល់មុខសាលាខេត្ត ថ្ងៃទី៧ កមរា ឆ្នាំ២០១៧ ។

ក្នុងអង្គមេទិញនេះផងដែរ លោកអភិបាលនៃគណ: អភិបាលខេត្ត អានសារលិខិតទាំងស្រុងរបស់អគ្គមហាសេនាបតី តេជោហ៊ន សែននូវទិវាគំរុបខួបលើកទី៣៨ដែលជាគណបក្សប្រជាជនកម្ពុជាបានដណ្តើមជ័យជំនះពីរបបប្រល័យពូជសាសន៍ ហើយក៏ជាកំណើតទីពីនៃយើងទាំងអស់គ្នា ហើយប្តេជ្ញាការងារស្ថេរភាពនយោបាយ ដើម្បីឲ្យមានការអភិវត្តនឹងរីកចំរើនជូនប្រជាជនកម្ពុជា ហើយសហការគណបក្សនយោបាយផ្សេងៗដែលបានចុះបញ្ជីឈ្មោះក្នុងរដ្ឋភា និងគណបក្សដែលមានសំឡេងភាគទិចក្នុងរដ្ឋសភា ហើយក៍បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាជនខ្មែរក្មួយៗ ដែលអាយុគ្រប់ក្នុងបញ្ចីបោះឆ្នោតអញ្ចើញទៅបោះឆ្នោតកំបីខាន។

លោកឡូយ សុផាត តំណាងរាស្ត បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាជនកម្ពុជា ត្រូវរួមចិត្តរួមថ្លើមដើម្បីយកជ័យជំន:ក្នុងការបោះឆ្នោត ឃុំសង្កាត់អណត្តិទី៤ខាងមុខនេះ កំភ្លេចនូវអ្វីដែលជាគុណនៃកំណើតទីពីរបស់យើងបើគ្មានគណបក្សប្រជាជនយើងទេ ក៏គ្មានថ្ងៃនេះដែរ មានសាលារៀនមន្ទីពេទ្យផ្លូវថ្នល់ខ្វាត់ខ្វែង មានសេរីភាពពេញលិញមានអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីដឹកនាំដ៏ឆ្លាតវៃ ទើបមានការអភិវត្តន៍នឹងស្ថេរភាពនយោបាយមកដល់សព្វថ្ងៃនេះ ហើយក៍បាននាំអំណោយបន្តិចបន្តួច ចែកជូនដល់អតីតយុត្តិជនពិការ និងចូលនិវត្តន៍ចំនួន៨០នាក់ ក្នុងនោះមានមុន្ត្រីស៊ីវិលចូលនិវត្តន៍៤០នាក់ និងមន្ត្រីកងកម្លាំងប្រដាប់វុធចូលនិវត្តន៍៤០នាក់ ម្នាក់បានភួយ១
ទឹកដោះគោ២កំពង់ ត្រីខ១យួរ មី១កេះ ស្ករស១គីឡូក្រាម និងថវិកា២០.០០០រៀល ដែលជាអំណោយរបស់សាលាខេត្ត៕ មាស សុផាត

1 2 3 5 6 7 9e ew rr rrd


ចែករំលែក៖