ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​ហ៊ាន​សម្លាប់​មនុស្ស​ព្រោះ​ជំពាក់​លុយ​ត្រឹម​៤ម៉ឺន​រៀល​​

ចែករំលែក៖

ភ្នំពេញ:ដោយសាររឿងជំពាក់លុយ៤ម៉ឺនរៀល បុរសម្នាក់បានលបកាប់បុរសម្នាក់ស្លាប់ក្នុងអង្រឹង ។ ជនល្មើសត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ។

ហេតុការណ៍កាប់សម្លាប់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ គា ហ៊ត អាយុ៤៩ឆ្នាំ មុខរបរជាងសំណង់ផ្នែកជាងពុម្ព មានស្រុកកំណើតនៅក្នុងភូមិរំលេចស្វាយ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនដៃដល់ជាមនុស្សដំឡាន់ ហើយថ្លង់ មានឈ្មោះ ឈិន បូរី ហៅ ចក់ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុង ស្រុកសំរោង ខេត្តតាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះបានជំពាក់លុយជនដៃដល់ចំនួន៤ម៉ឺនរៀល ។ ដោយឡែកនៅមុនពេលកើតហេតុ ជនដៃដល់បានទារលុយ ជនរងគ្រោះប្រាប់ថា គ្មានលុយទេ ហើយថែមទាំងទាត់ជនដៃដល់មួយជើងថែមទៀត ធ្វើឲ្យជនដែដល់ខឹង ក៏ដើរចេញទៅបាត់ ក្រោយមកជនរងគ្រោះផឹកស្រវឹងបានចូលទៅដេកនៅក្នុងអង្រឹង ក៏ត្រូវជនដៃដកលយកដំបងឈើជ្រុងវាយ ខណ:ជនរងគ្រោះដេកក្នុងអង្រឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយវាយសម្លាប់ជនរងគ្រោះរួច ជនដៃដល់មិនដឹងថា ជនរងគ្រោះស្លាប់ទេ ក៏បានជិះរថយន្តទៅដេកនៅឯស្រុកសំរោង ខេត្តតាកែវ និងទៅហូបនំបញ្ចុកនៅទីនោះ រហូតព្រឹកថ្ងៃទី២ ខែមករា ទើបជិះរថយន្តត្រឡប់មកការដ្ឋានសំណង់វិញ និងធ្វើការជាធម្មតា ដោយមិននឹកស្មានថា គេដឹងនោះទេ។ ចំណែលសព ត្រូវបានកម្មករសំណង់ប្រទះឃើញស្លាប់ និងបានរាយការណ៍ប្រាប់ នគរបាល ហើយនគរបាល បានដឹកនាំកម្លាំងចុះទៅអន្ត រាគមន៍ ឃាត់ខ្លួន។ ជននោះសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ៕ ចេស្តា

sr


ចែករំលែក៖