ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្វស្រុកឃាត់ខ្លួនយុវជនម្នាក់ក្នុងករណីជួញដូថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួន យុវជនសង្ស័យម្នាក់ពាក់ព័ន្ធ នឹងករណីជួញដូរថ្នាំញៀន នៅទល់មុខកាស៊ីណូសៀងហៃរីស៊ត កាលពីវរលាម៉ោង៣រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ដោយមានសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានថា មានជនសង្ស័យម្នាក់ឈររេរានៅមុខកាស៊ីណូ ទើបកំលាំងបានឃាត់ខ្លួនតែម្ដង។

ជនសង្ស័យមានឈ្មោះចាន់ ស៊ីណា អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកោះឫស្សី ឃុំទួលស្ដី ស្រុកចន្ទ្រា។

ក្រោយពីឃាត់ខ្លូនភ្លាម សមត្ថកិច្ចបានឆែកឆេរលើខ្លួនប្រាណជនសង្ស័យមានថ្នាំញៀនម្សៅ ក្រាមម៉ាទឹកកក២កញ្ចប់ធំ និង១កញ្ចប់តូច ទូរសព្ឌ័ដៃ២គ្រឿង លុយដុង2000ដុង លុយបាត20បាត។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តដើម្បីចាត់ការតាមនីតិច្បាប់៕ យឹម សុថាន

1 2


ចែករំលែក៖