ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកគ្នាស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុគ្គលិកកាស៊ីណូម្នាក់បានបាក់កស្លាប់ភ្លាមៗ ខណះដែលជិះម៉ូតូលើកំណាត់ផ្លូវជាតិលេខ១ ត្រូវម៉ូតូម្ខាងទៀតបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែតលេខ ១២៩/១៣០ ភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះព្រំ ញិល អាយុ៤៣ឆ្នាំ បម្រើការងារជាបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិព្រែកផ្ដៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

រីឯអ្នកបង្កហេតុ មានឈ្មោះឈឿន ចាន់រ៉ាត់ អាយុ២៣ឆ្នាំ មានទីលំនៅភូមបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ រងរបួសបាក់ភ្លៅ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុ មានម៉ូតូម៉ាក C១២៥ ពណ៌ ក្រហម គ្មានផ្លាកលេខ បើកបរពីកើតមកលិច លើកំណាត់ផ្លូវជាតិលេខ១ ហើយមិនប្រយ័ត្ន ក៏បត់ឆ្វេង ស្រាប់តែមាន ម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FV ៣៦៨១ បើកបរដោយបុរសម្នាក់ជាបុគ្គលិកកាស៊ីណូ ទិសដៅបញ្ច្រាសគ្នា បុកពេញទំហឹងបណ្ដាលអោយដួលច្រងាប់ច្រងឹលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ។

ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចបានមកដល់ដឹកភាគីបង្កហេតុមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រីឯអ្នកស្លាប់សមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារីខេត្តព្រៃវែងធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបន្ថែមថា មូលហេតុ ដោយសារតែ ម៉ូតូ C១២៥ ពណ៏ក្រហមបត់ឆ្វេង ខ្វះប្រុងប្រយត្ន័ ទើបជួបគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។

រីឯមធ្យោបាយម៉ូតូពីរគ្រឿងត្រូវបានសមត្ថកិច្ចយករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដោះស្រាយបន្តតាមច្បាប់ ៕ យឹម សុថាន

se-1 se-2 se-3


ចែករំលែក៖