ភ្នំពេញ ៖ មន្រ្ដីក្រសួងសាធារណការនិង ដឹកជញ្ជូនបានអះអាងថា គម្រោងស្ថាបនា កំណាត់ផ្លូវជាតិលេខ១ចាប់ពីក្ដីតាកុយ ដល់គល់ស្ពានព្រះមុនីវង្សដែលមានប្រវែង៤គីឡូម៉ែត្រគ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ខែមីនា ឆ្នាំ២០១៧ខាងមុខ ពោលគឺឱ្យបានចប់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ។
លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិក្រសួងសាធារណ ការនិងដឹកជញ្ជូនបានឱ្យដឹងកាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ថា រហូតមក ដល់ពេលនេះការស្ថាបនាកំណាត់ផ្លូវជាតិលេខ១មានប្រវែង៤គីឡូម៉ែត្រសម្រេច បានប្រមាណជាង៧០ភាគរយហើយ និងគ្រោងបញ្ចប់ការសាងសង់នៅដំណាច់ខែមីនា ឆ្នាំ២០១៧ខាងមុខ ។
លោកបានបញ្ជាក់ថា បន្ទាប់ពីនោះ គម្រោងស្ថាបនាលើកំណាត់ផ្លូវនេះវាអាច នឹងសេសសល់ខ្លះដូចជាការរៀបចំចិញ្ចើមផ្លូវ ការរៀបការ៉ូឡាបន្ថែមតាមមុខផ្ទះប្រជា
ពលរដ្ឋ និងការរៀបចំបង្គោលអគ្គិសនីតាមដងផ្លូវថែមទៀត ។
លោកលើកឡើងថា គម្រោងស្ថាបនា ផ្លូវនេះមានការលំបាក និងយឺតយ៉ាវដោយសារតែមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ ការ ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ពិសេសការធ្វើទៅតាមកម្រិតលក្ខណៈ បច្ចេកទេសត្រឹមត្រូវដើម្បីធានាគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង ។
ជាមួយគ្នានេះដែរបន្ទាប់ពីការស្ថាបនាកំណាត់ផ្លូវជាតិលេខ១នេះរួចវានឹងជួយ សម្រួលដល់ការធ្វើដំណើរចេញចូល និងកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជា ពលរដ្ឋ ព្រមទាំងលើកកម្ពស់សោភណ ភាពក្នុងរាជធានីភ្នំពេញថែមទៀត ។
លោក ឈឹម ផល្លា អះអាងថា ការ ស្ថាបនាកំណាត់ផ្លូវជាតិលេខ១ដែលមានប្រវែង៤គីឡូម៉ែត្រនេះជាជំនួយរបស់រាជ រដ្ឋាភិបាលជប៉ុនក្នុងការចំណាយថវិកា ជាង១០លានដុល្លារ។ ចំណែកការដោះ ស្រាយផលប៉ះពាល់លើលំនៅឋានប្រជា ពលរដ្ឋរាជរដ្ឋាភិបាលកម្ពុជាបានចូលរួម ថវិកាបដិភាគក្នុងការចំណាយអស់ប្រមាណ ជិត១០លានដុល្លារអាម៉េរិកផងដែរ ៕ ហេង សូរិយា