ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបង្ក្រាបដាយដាក់កាត់ទន្លេចាប់ត្រី៥មាត់នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចចម្រុះសហ ការជាមួយមន្ទីរពាក់ព័ន្ធបង្ក្រាបនិងរឹបអូស ស្បៃអួនដាយ ដែលគេលួចដាក់បិទទន្លេ ដើម្បីចាប់ត្រីនៅភូមិស្រែគ១ ឃុំស្រែគ ស្រុក សេសាន ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៦ ខែ មករា ឆ្នាំ២០១៦។

មន្ត្រីជលផលខេត្តស្ទឹងត្រែងដែលចុះ បង្ក្រាបបានឱ្យដឹងថា ការចុះបង្ក្រាបនោះ មានកិច្ចសហការគ្នារវាងនគរបាលនឹង មន្ត្រីជំនាញជលផលព្រមទាំងមន្ទីរពាក់ព័ន្ធក្នុងខេត្តផងដែរ ។ ក្រោយពីទទួលបានព័ត៌ មានថា នៅឃុំស្រែគ តាមដងទន្លេសេសាន មានគេលួចដាក់ដាយសមត្ថកិច្ចចម្រុះរួមមានកម្លាំងនគរបាល ស្ថាប័ន មន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច មន្ត្រីសាលាស្រុកសេសានសហគ មន៍ដឹក នាំដោយខណ្ឌជលផលមន្ទីរកសិ កម្មខេត្តស្ទឹងត្រែង បានចុះទៅបង្ក្រាបនិង រឹបអូសបានបទល្មើសមួយចំនួនធំដើម្បី បំផ្លាញចោល ។

មន្ត្រីជលផលបានបន្តថា វត្ថុតាងរឹបអូសបានមានដាយចំនួន៥មាត់មុខកាត់ប្រវែង១០ម៉ែត្រនិងបណ្តោយ២០ម៉ែត្រសរុប៥០ គុណនឹង១០០ម៉ែត្រទូកអេវក្បាលស្រួច ១គ្រឿង ប្រវែង៩ម៉ែត្រ និងម៉ាស៊ីនម៉ាក ហុងដាកម្លាំង៩សេះផងដែរ ។

ប្រភពពីមន្ត្រីដដែលបន្តទៀតថាមនុស្សពាក់ព័ន្ធទៅនឹងបទល្មើសពេលសមត្ថកិច្ច ចម្រុះចុះបង្ក្រាបបានរត់គេចខ្លួន។បន្ទាប់ពីចុះបង្ក្រាបវត្ថុតាងទាំងអស់ សមត្ថកិច្ចបាន ដឹកយកមករក្សាទុកនៅក្នុងខណ្ឌរដ្ឋបាល ជលផលខេត្តស្ទឹងត្រែង ហើយគ្រោង បំផ្លាញចោលនាពេលខាងមុខ ៕ សហការី

de4


ចែករំលែក៖