ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៤០គ្រួសារនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខចោទមន្ត្រីយោធាម្នាក់រំលោភយកចំណីផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋ៤០គ្រួសាររស់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានប្រមូល គ្នាតវ៉ាសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំ ជា ពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលមន្រ្តីយោធាម្នាក់ រំលោភចូលដីចំណីផ្លូវ២,៥ម៉ែត្រ បណ្ដាល ឲ្យកាន់តែតូចចង្អៀត ពិបាកធ្វើដំណើរទៅ មកចូលទៅកាន់លំនៅឋានរបស់ពួកគាត់ ។

តំណាងប្រជាពលរដ្ឋលោក អ៊ូ សារី បានឲ្យដឹងថា បញ្ហានេះតាំងពីដើមឆ្នាំ ២០១៤មកម៉្លេះ ដោយមន្ត្រីយោធាស័ក្តិ៣ ម្នាក់ ឈ្មោះ ចុន ផោះ បានរំលោភលយចូលដីចំណីផ្លូវសាធារណៈមួយមានទីតាំងស្ថិតនៅក្រុមទី៦ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលកំពុងតែតូចចង្អៀត ស្រាប់នោះ រហូតដល់ទៅ២,៥ ម៉ែត្រ ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនានា ដែលអាស្រ័យនៅទីនោះ ។

លោក អ៊ូ សារី បានបន្តថា ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរដែរ តែមិន ទាន់ទទួលបានដំណោះស្រាយ ដោយបន្ត អូសបន្លាយមកដល់ឆ្នាំ២០១៧នេះ ហើយ ប្រជាពលរដ្ឋដែលរងការប៉ះពាល់ទាំងនោះបានកើនឡើងពី១៥គ្រួសារ រហូតដល់៤០គ្រួសារ ដោយសារតែសកម្មភាពរំលោភយកផ្លូវពី សំណាម់មន្ត្រីយោធារូបនេះ ។

តំណាងប្រជាពលរដ្ឋរូបនេះ បានបន្តថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក កែវ សាម៉ុល នាយករដ្ឋបាលខណ្ឌសែន សុខ បានកោះអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន៦នាក់ ឱ្យទៅជួបលោក សាំង សុភកៈ វិចិត្រ អភិបាល រងខណ្ឌសែនសុខ នៅថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីដោះស្រាយបញ្ហានេះ ។ ប៉ុន្តែ លោក សាំង សុភៈវិចិត្រ មិនបានទៅជួប ប្រជាពលរដ្ឋដូចកាលកំណត់ទេ បែរជាលើក ពេលទៅម៉ោង២កន្លះឬម៉ោង៣ ថ្ងៃដដែល វិញ តែចុងបញ្ចប់គាត់ថា ជាប់រវល់ណាស់ មិនអាចជួបប្រជាពលរដ្ឋបាននោះទេ ។

លោកស្រី សាន ឡៃហ៊ាង ភរិយាលោក ចុន ផោះបានឆ្លើយតបថា កន្លងមកប្រជាពលរដ្ឋធ្លាប់បានប្តឹងលោកស្រី និងប្តីទៅសាលា សង្កាត់រឿងរំលោភយកដីចំណីផ្លូវនេះដែរ ហើយលោកស្រីបានសុំបាំងរបង តែពេល យប់ពេលថ្ងៃបើកធម្មតា តែប្រជាពលរដ្ឋ មិនព្រម និងប្តឹងទៅខណ្ឌទាមទារឱ្យលោកស្រីថយរបងទៅក្រោយ១,៣ម៉ែត្រ លោក ស្រីក៏បានព្រមដែរ ។

លោកស្រី សាន ឡៃហ៊ាង បានបន្ថែម ថា បើរដ្ឋត្រូវការពង្រីកផ្លូវត្រូវកាត់សំយាប ឬ ត្រូវចូលដីលោកស្រីនោះ គ្រួសារលោកស្រីស្ម័គ្រចិត្តឱ្យរដ្ឋធ្វើតាមច្បាប់ ហើយបើរដ្ឋចង់ ពង្រីក សូមរដ្ឋពង្រីកទាំងអស់គ្នាមិនមែនមក ពង្រីកតែចំណុចផ្ទះលោកស្រីនោះទេ ។

លោកអភិបាលរងខណ្ឌ សាំង សុភកៈ វិចិត្រ បានប្រាប់អ្នកកាសែតថា លោកធ្លាប់ បានកោះហៅពលរដ្ឋមកដោះស្រាយ កាល ពីថ្ងៃទី២៨ វិច្ឆិកា នោះមែន ប៉ុន្តែការណាត់ ជួបដោះស្រាយនោះ ត្រូវបានខកខាន ដោយ សារលោករវល់ការងារ ចុះ ឈ្មោះបោះឆ្នោត ហើយលោកនឹងកោះហៅពលរដ្ឋមកដោះស្រាយបញ្ហាជាថ្មីទៀតក្នុងពេលឆាប់ៗនេះ ។

ដោយអស់សង្ឃឹមពលរដ្ឋបានសម្តែង ការគោរពស្រលាញ់និងស្នើដល់សម្តេច តេជោ ហ៊ុន សែន មេត្តាជួយដោះស្រាយដល់កូនចៅជាពលរដ្ឋឱ្យទទួលបានយុត្តិធម៌ក្នុង រឿងនេះផង ដើម្បីឲ្យពលរដ្ឋធ្វើដំណើរតាមផ្លូវនេះប្រកបដោយសុវត្ថិភាព ៕ ហេង នរិន្ទ្រ

untitled-1


ចែករំលែក៖