ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចស ខេង បន្ទោសមន្ត្រីជលផលក្នុងពិធីប្រកាសប្តូរអភិបាលខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តកំពង់ធំថ្មីសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា តួនាទីរបស់អភិបាលខេត្ត គឺតំណាងឲ្យរដ្ឋា ភិបាលមិនមែនតំណាងឲ្យក្រសួងមហាផ្ទៃ នោះទេ ។ ពេលរដ្ឋមន្រ្តីចុះទៅបំពេញភារកិច្ចការងារអភិបាលខេត្តមានកាតព្វកិច្ចទៅទទួលជាភារកិច្ច លើកលែងតែមានកិច្ចការចាំបាច់ដូចជាបេសកកម្មក្រៅប្រទេស នាយករដ្ឋមន្រ្តីកោះហៅ ក្រៅពីនោះគឺពុំ អាចលើកលែងបានទេ ។ អ៊ីចឹងហើយកុំយល់ ច្រឡំ ថាមន្រ្តីរបស់ក្រសួងមហាផ្ទៃ គ្រាន់តែក្រសួងមហាផ្ទៃជាអ្នកគ្រប់គ្រងក្របខ័ណ្ឌ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សារាជធានី ឃុំ សង្កាត់ ប្រៀបដូចជាសភា តែមិនមែនធ្វើ គណនេយ្យភាពជាមួយរដ្ឋសភា និងព្រឹទ្ធ សភាទេ ក្រុមប្រឹក្សាជាសភាខេត្ត សភា ស្រុក ក្រុង ឃុំ គឺធ្វើគណនេយ្យភាពចំពោះ រដ្ឋាភិបាល ។ មានប្រសាសន៍បែបនេះ នេះត្រូវបានលើកឡើងនៅក្នុងពិធីដែល សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញ ជាអធិបតីប្រកាសតែងតាំងលោក សុខ លូ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសលោក អ៊ុត សំអន ដែលត្រូវបាន ផ្លាស់ប្តូរមុខតំណែងថ្មី កាលពីរសៀល ថ្ងៃ ទី៦ខែ មករា ឆ្នាំ២០១៧ នៅសាលប្រជុំរដ្ឋ បាលសាលាខេត្តកំពង់ធំ ។

លោក អ៊ុត សំអន បានមានប្រសាសន៍ ពីស្ថានភាពទូទៅក្នុងខេត្តកំពង់ធំ រួមទាំង ការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល៤ឆ្នាំ ដោយបានគ្រប់គ្រង ឆ្លើយតបគោលនយោបាយភូមិ-ឃុំ មាន សុវត្ថិភាព រួមទាំងការងារដ្ឋបាលសាធារណៈ ការងារសម្បទានដីសេដ្ឋកិច្ច និងការងារ ផ្សេងៗទៀត ក្នុងនោះក៏បានថ្លែង អំណរគុណ ចំពោះក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលដែលបានតែងតាំងលោកជាអភិបាល ខេត្តដែលជាទីតាំងខ្ពស់បំផុតក្នុងស្ថាប័នសាធារណៈថ្នាក់ក្រោមជាតិ ។

លោកសុខ លូ អភិបាលខេត្តកំពង់ធំថ្មី មានប្រសាសន៍លើកឡើងពីបទពិសោធន៍ក្នុងការងារជាមន្រ្ដីរាជការដែលបានឆ្លងកាត់រយៈពេល១៤ឆ្នាំលើទឹកដីខេត្តកំពង់ធំគឺមានអនុស្សាវរីយ៍និងមនោសញ្ចេតនាគោរពស្រឡាញ់ មន្រ្តីរាជការ ប្រជាពលរដ្ឋក្នុង ខេត្តកំពង់ធំ ។ លោកប្តេជ្ញាចិត្តថានឹង អនុវត្តឲ្យបានម៉ត់ចត់ នូវរដ្ឋធម្មនុញ្ញគោល ការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរ មានអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣របស់រាជ រដ្ឋាភិបាល ខិតខំអនុវត្តតួនាទីភារកិច្ចជា តំណាងឲ្យរាជរដ្ឋាភិបាលទប់ស្កាត់រាល់ បាតុភាពអសកម្ម ទប់ស្កាត់ ។ បទល្មើស នេសាទ បទល្មើសព្រៃឈើ ជំរុញឲ្យអនុវត្តគោលនោយបាយភូមិឃុំមានសុវត្ថិភាព អភិវឌ្ឍវិស័យនានាក្នុងខេត្តពង្រឹងសាមគ្គី ផ្ទៃក្នុងពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ គ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ ដែលមកស្នាក់នៅខុសច្បាប់និងបន្ដជំរុញក្នុងការងារអត្តសញ្ញាណប័ណ្ណ ។

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថា ការផ្លាស់ប្តូរតំណែងរបស់លោក អ៊ុត សំអន ដោយសារតែអាយុការងារនឹងត្រូវចូលនិវត្តន៍ក្នុងឆ្នាំ២០១៧ខាងមុខនេះ ។ ដូច្នេះត្រូវ បានរាជរដ្ឋាភិបាល មានការជឿទុកចិត្តឲ្យទៅកាន់តំណែងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំណែកការតែងតាំងលោក សុខ លូ ដែលជាអភិបាលរងខេត្តមកជា អភិបាលខេត្តកំពង់ធំ គឺបានធ្វើឡើងដ៏ត្រឹម ត្រូវដោយយោងតាមការត្រួតពិនិត្យ និង ពិភាក្សា រវាងថ្នាក់ដឹកនាំដែលជាវីរជន សំខាន់អាចទទួលខុសត្រូវនិងដឹកនាំការងារនៅក្នុងខេត្តកំពង់ធំបានដោយពឹងផ្អែកទៅ លើសមត្ថភាព និងបទពិសោធន៍ ទើបរាជ រដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលខេត្ត កំពង់ធំ ដើម្បីឲ្យដឹកនាំបន្ត ដូច្នេះកុំមាន សង្ស័យថាការតែងតាំងនេះ ដោយមាន មនោសញ្ចេតនាមិត្តភក្តិឬបង ប្អូនអ្វីឡើយ ។

សម្តេចបានបញ្ជាក់និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ បើកបរត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែកវាត់ ប្រកាន់ស្តាំ ត្រួតពិនិត្យ បច្ចេកទេស ចំណែកបញ្ហាដីធ្លីក្នុងខេត្តកំពង់ធំ សូមអាជ្ញាធរបញ្ឈប់ការចុះហត្ថលេខា លើឯកសារដែលពុំមានសាវតារ ត្រឹមត្រូវ ហើយមិនត្រូវចុះហត្ថលេខាលើដីព្រៃលិចទឹក និងដីព្រៃឈើការរុករានយកដីធ្វើជា កម្មសិទ្ធិជាពិសេសបទល្មើសជលផលបានកើតឡើងពេញបន្ទុកនៅក្នុងបឹងទន្លេសាប ដោយនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ពុំមានការយកចិត្តទុកដាក់ ធ្វើឲ្យមានបទល្មើសនេសាទពេញផ្ទៃទឹក ។ ចំណែកការ ផ្តល់សេវាសាធារណៈ ត្រូវចៀសវាងការ យកកម្រៃលើសការកំណត់ និងមានតម្លា ភាព និងត្រូវបង្កើតការិយាល័យប្រជាពល រដ្ឋ ដើម្បីឲ្យពួកគាត់់អាច ត្រួតពិនិត្យការងារ របស់មន្រ្តីរាជការបើធ្វើខុសពលរដ្ឋអាចប្តឹង ដើម្បីកែតម្រូវជាបន្ទាន់ ៕ ប៊ុន រិទ្ធី

ee rrr se


ចែករំលែក៖