ព័ត៌មានទាន់ហេតុការណ៍៖

ជម្នះការជិះជាន់ មាក់ងាយ និងកេងប្រវញ្ចពីផលិតករ វ៉ាន់ លីលី គ្រោងបើកផលិតកម្មផ្ទាល់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងកាច ឆ្នាស ឆ្នើម វ៉ាន់ លីលី បានដាច់ចិត្តទម្លាយរឿងឈឺចាប់ ក្នុងបទពិសោធន៍ក្នុងវិស័យសិល្បៈក្រោយពីនាងរងនូវសម្ពាធផ្លូវចិត្តជាច្រើនពីផលិតករមួយចំនួនដែលនិយមកេងប្រវ័ញ្ចកម្លាំងញើសឈាមសិល្បករ ពិសេសសិល្បករថ្មីថ្មោង។

នាងគ្រោងនឹងបើកផលិតកម្មផ្ទាល់ខ្លួនដោយនឹងបើកឱកាសឲ្យតារាសម្តែងក្មេងចាស់ប្រុសស្រី ដែលទាំងមានឈ្មោះល្បីនិងមិនល្បីបន្តនិងបំពេញក្តីសុបិន្តរបស់ពួកគេ ។

ការទម្លាយនេះ ត្រូវបានធ្វើឡើងក្នុងពិធីខួបកំណើតនាង កាលពីយប់ថ្ងៃទី៧ មករា នៅភោជនីដ្ឋាននាង យីហោ«លីវីកាហ្វេ»ស្ថិតនៅបឹងកេងកង ក្រោមវត្តមានសិល្បករជាច្រើនរូប។តារាសម្ដែងដែលត្រូវគេស្គាល់ថាជាប់លេខខាងសម្ដែងឆ្នាស់ឆ្នើមកញ្ញា វ៉ាន់ លីលី បានទម្លាយថាតារាសិល្បៈភាគច្រើនសុទ្ធតែត្រូវផលិតករជាន់ឈ្លីនិងមាក់ងាយដោយរូបនាងគឺជាជនរងគ្រោះស្រាប់។បន្ថែមពីលើការទម្លាយនាង ក៏បានប្រកាសថានឹងឈប់សម្ដែងផងដែរបន្ទាប់ពីទើបសន្សំលុយកាក់និងសន្សំជំនាញដើម្បីបើកផលិតកម្មកុនមួយផ្ទាល់ខ្លួន។វ៉ាន់លីលីនិយាយថា រយៈពេល២ឆ្នាំដែលនាងប្រឡូកក្នុងការងារសម្ដែងនាងជួបផលិតករគ្រប់ម៉ាកជាពិសេសគឺផលិតករដែលហៅនាងថតក្នុងតម្លៃទាបៗហើយថែមទាំងគេចមិនបើកលុយកាក់អោយនាងក្រោយពេលពេលថតចប់នោះទៀត ។

នាងថា ផលិតករដែលនាងបានជួបមានមួយចំនួនមិនព្រមដំឡើងថ្លៃអោយនាងសមរម្យនឹងការប្រឹងប្រែងនោះទេដោយក្នុងពេលប្រឡូកសិល្បៈដំបូងៗ ធ្លាប់អោយប៉ុណ្ណា គឺនៅតែអោយតម្លៃដដែលដោយស្នើអោយយកតម្លៃយោគយល់។ នាងថា តម្លៃមិនខ្ពស់មិនចោទបញ្ហាសម្រាប់តួសម្ដែងមិនទាន់ល្បីឈ្មោះនោះទេ ប៉ុន្តែអ្វីដែលនាងពិបាកទ្រាំ គឺក្រោយថតហើយ ផលិតករមិនបើកលុយអោយ និងថែមទំាំងជេរប្រទិចអោយនាងដោយថា នាងភ្លេចកំណើតដើម ដោយគ្រាន់តែយឺតយ៉ាវលុយកាក់មិនបាន ។

នាងថា តារាល្បីៗផលិតករខ្លាចចិត្តហើយយកចិត្តទុកដាក់មិនហ៊ានធ្វើអោយតារាទំាងនោះស្រពន់ចិត្តនោះទេ ប៉ុន្តែសម្រាប់តារា មិនមានកេរ្តិ៍ឈ្មោះបោះសំឡេង គឺក្រៅពីអោយតម្លៃថោក ក៏ច្រើនប្រើសម្ដីមិនសូវពីរោះពិសារ និងធ្វើទុក្ខបុកម្នេញនៅពេលស្នើសុំបើកលុយនោះផងដែរ។ នាងថា គឺជាឈឺចាប់ ថតមិនបានតម្លៃខ្លួនស្មើនឹងថ្លៃខោអាវ ហើយថែមទាំងបើកលុយ ពីញើសឈាមរបស់ខ្លួនមិនបាន និងត្រូវផលិតករស្ដីថា អោយដោយគ្រាន់តែសួររឿងលុយកាក់នៅពេលគេចវេះ ។

យ៉ាងណាមិញ នាងក៏បានសរសើរដល់ក្រុមផលិតករ ដែលផ្ដល់តម្លៃអោយតួ ដោយមិនបានប្រកាន់រឿងតារានោះល្បី ឬមិនល្បី និងមិនមាក់ងាយតារាតាមរយៈការផ្ដល់តម្លៃសម្ដែងមិនសមរម្យ និងផ្ដល់សម្ពាធតានតឹងនៅពេលបើកលុយ។ នាងថា តារាច្រើននាក់អោយតែតារាថ្មីៗ មិនមានអ្នកមិនរងគ្រោះ ដូចអ្វីដែលនាងលើកឡើងនោះឡើយ ទើបនាងប្រកាសថា តារាថ្មីដែលចង់ជោគជ័យក្នុងវិស័យសម្ដែង គឺទាល់តែមានស្ថានភាពរស់នៅល្អប្រសើរចាំចូលសិល្បៈ។

នៅមានរឿងមួយទៀតតួចាស់ៗខ្លះឃើញយើង ម្រៀលៗអត់ល្បី គេមិនមើលមុខទេ ឃើញយើងមិនមានខោអាវស្អាតថ្លៃគឺងើយមុខតែម្តង។រិតតែហួសចិត្តពេលតួថ្មីតារាថ្មីជិះម៉ូតូឬម៉ូតូឌុបក៍មិនអោយតម្លៃដែរតែបើយើងជិះឡានថ្លៃប្រើរបស់ល្អៗកប់សេរី គឺបាក់មកនិយាយលេង យើងនៅណាធ្វើអ្វីគឺ មើលស្រាលណាស់ ចំពោះតម្លៃតួថ្មី នាងមិនចង់អោយមានចរិកចឹងទេ សិល្ប:ទាំងអស់គ្នាចង់អោយប្អូនៗ គោរពទាល់តែជំនាន់មុនកុំឬកពារខ្លាំងពេកនាងគោរពនឹងដឹងច្បាស់ណាស់ពីភារ:និងសុជីវធម៌សង្គមព្រោះនាងក៍រៀនសូត្រចេះដឹងក្នុងសង្គមដែរ។

តារាស្រីរូបនេះកោតសរសើរចំពោះក្រុមការងារទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលបានផ្តល់តម្លៃដល់សិល្បៈគ្របប្រភេទដែលផលិតកម្មមួយចំនួនគួរយកគំរូតាម។

គួរបញ្ជាក់ថា កញ្ញា វ៉ាន់ លីលី បានអណ្តែតខ្លួនក្នុងសិល្ប:តាំងពី២ឆ្នាំមុនដោយបានសម្តែងក្នុងខ្សែរឿងមួយចំនួនដែលជាស្នាដៃ ក្នុងនោះមានរឿង “វិកលចរិត” រឿង “ខ្សែកពេជ្រ” រឿង “អ្នកប្រដាល់ឡឺកឺ” រឿង “ព្យុះជីវិតចិត្តអ្នកលេង” រឿង “ចន្ទវង្វេងមេឃ” រឿង “ហង្សបាក់ស្លាប” ជាដើម៕ វឌ្ឍនា

vuthey-1 vuthey-2 vuthey-3


ចែករំលែក៖