ភ្នំពេញ៖ រថយន្តប៉ាជីរ៉ូ១គ្រឿងបានឆេះម៉ត់កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវវេងស្រេង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុរាយការណ៍ថា រថយន្តធ្វើដំណើរពីកើតមកលិច តាមបណ្តោយផ្លូវវេងស្រេង ហើយអ្នកបើកបរបានឈប់រថយន្តបើកគំរបមើល ព្រោះឃើញហុយ ក្រោយមករថយន្តក៏ឆាបឆេះតែម្តង ។ គេសង្ស័យថា រថយន្តនេះអស់ទឹក។
ប្រភពដដែលបន្តថា ទម្រាំរថយន្តពន្លត់អគ្គិភ័យចេញមកដល់ រថយន្តនោះត្រូវភ្លើងឆេះម៉ត់នៅសល់តែគ្រោងដែកទៅហើយ ៕ តាឡឹម