ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបង្ហាញក្រុមចោរប្លន់កាំភ្លើងអាកា៨នាក់ និងតាម ចាប់ខ្លួន៣នាក់ទៀត

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានអំពើប្លន់ប្រដាប់ អាវុធដោយក្រុមចោរប្លន់មួយក្រុមមានគ្នា ៧នាក់បាញ់ប្លន់ដល់ផ្ទះថៅកែរោងម៉ាសុីន កិនស្រូវបណ្តាលឲ្យមនុស្សម្នាក់រងរបួស និងបានបាត់បង់ជីវិតនាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦រួចមកកម្លាំងនគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តកំពង់ស្ពឺបានតាមចាប់ខ្លួនក្រុមចោរប្លន់៨នាក់បានជាបន្តបន្ទាប់ ។

នៅក្នុងពិធីបង្ហាញមុខក្រុមចោរប្លន់ ដែលសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់បាន៨ នាក់ជាបន្តបន្ទាប់នោះ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅនាយកដ្ឋានព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃបានធ្វើសន្និសីទ កាសែតមួយក្រោមអធិបតីភាពលោកឧត្តម សេនីយ៍ទោ ឡឹក វណ្ណៈ អនុប្រធាននាយក ដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

នៅក្នុងសន្និសីទនេះលោកឧត្តមសេនីយ៍ ទោបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានករណី ប្លន់ប្រដាប់អាវុធនៅភូមិព្រៃក្រាយ សង្កាត់ ស្នោ ខណ្ឌពោធិ៍សែនជ័យនាវេលាម៉ោង៨ និង៤០នាទីយប់រួចមកកម្លាំងនគរបាល ក្រសួងមហាផ្ទៃបានបើកការសុើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាចោរប្លន់ប្រដាប់ ដោយកាំភ្លើងអាកាមួយក្រុមនេះបានចំនួន ៨នាក់ ។ ក្នុងនោះមាន ទី១-ឈ្មោះ អុី សុភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នក កាន់កាំភ្លើងអាកា បច្ចុប្បន្នរស់នៅភូមិវត្ត ភ្នំតូច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ សាត ធីម ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទួលនាង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្លាប់ជាប់ពន្ធនាគារនៅខេត្ត កំពង់ស្ពឺពីបទល្មើសព្រៃឈើ មានកាំភ្លើង អាកា ទី៣-ឈ្មោះ ស្វាយ តាត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរានកណ្តាល ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ ទី៤-ឈ្មោះ ស៊ុន ប៊ុនធឿន ហៅធឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិដើមខ្វិត ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី៥- ឈ្មោះ សួង ធី ហៅឪ ភេទប្រុស អាយុ៥៤ ឆ្នាំ ស្នាក់នៅផ្ទះជួលមិនពិតប្រាកដ ធ្លាប់ ជាប់ពន្ធនាគារពីបទលួច ជាអ្នកកាន់កាំភ្លើង អាកា៤៧ ទី៦-ឈ្មោះ អឿន សុផា ហៅជា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិថ្មី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៧-ឈ្មោះ ហម ហាន ភេទប្រុស អាយុ៤៥ឆ្
នាំ ជាអ្នកផ្តល់ ព័ត៌មាន មានទីលំនៅភូមិព្រៃរឹង សង្កាត់ ស្នោ ខណ្ឌពោធិ៍សែនជ័យ ធ្លាប់ជាប់ពន្ធ នាគារពីបទប្លន់ និងទី៨-ឈ្មោះ មាស ធីម ហៅធីមធំ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិប្រជុំ ឃុំត្រែងទ្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ដោយឡែកបក្ខពួក៣នាក់ទៀតមិន ទាន់ចាប់ខ្លួនបាននៅឡើយទេនៅពេល ដែលសមត្ថកិច្ចបានស្គាល់សាវតាររួចទៅ ហើយរង់ចាំតែជនដៃដល់ភ្លេចខ្លួនសមត្ថ កិច្ចនឹងតាមក្របួចជាបន្តទៀត ។

លោកអនុប្រធាននាយកដ្ឋានបានឲ្យ ដឹងទៀតថា ក្រៅពីឃាត់ខ្លួនជនសង្ស័យ ខាងលើសមត្ថកិច្ចរឹបអូសបានកាំភ្លើងអាកា ៣ដើម និងគ្រាប់មួយចំនួនធំដែលពួកគេ ទុកសម្រាប់ធ្វើសកម្មភាពប្លន់នាពេល កន្លងមក ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ នៅភូមិព្រៃក្រាយ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ មានចោរប្លន់ប្រដាប់ ដោយកាំភ្លើងអាកាជាច្រើនដើមបានចូល ទៅភ្ជង់ប្លន់ម្ចាស់ផ្ទះឈ្មោះ កែម កន អាយុ ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ភី ធឿន អាយុ ៣៨ឆ្នាំ ជាថៅកែរោងម៉ាសុីនកិនស្រូវប្លន់យកប្រាក់៥០០ដុល្លារ ខ្សែកប្លាទីន១ខ្សែ ក្រវិល១គូ ខ្សែដៃ១ខ្សែសរុបទម្ងន់៦ជី ។ ក្នុងសកម្មភាពនោះក្រុមចោរប្លន់ប្រដាប់ អាវុធបានបាញ់៥គ្រាប់បណ្តាលឲ្យត្រូវ បុរសម្នាក់ឈ្មោះ គយ ម៉ន អាយុ៤០ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះដែលចេញទៅជួយជន រងគ្រោះជាឪពុកមា បណ្តាលឲ្យត្រូវ១គ្រាប់ចំកណ្តាលខ្នងរងរបួសធ្ងន់ហើយបាន ស្លាប់នៅក្នុងមន្ទីរពេទ្យ ៕ ស រស្មី

img_7941 img_7935 img_7937 img_7938 img_7940


ចែករំលែក៖