ខេត្ដសៀមរាប៖ យ៉ាងហោចណាស់មនុស្សក្មេងចាស់ប្រុសស្រី៨នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ថៃពីរនាក់ បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដទំនើប ដឹកភ្ញៀវទេសចរណ៍និងរថយន្ដ នៅស្រុកបន្ទាយស្រីខេត្ដសៀមរាប។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០១៧ ស្ថិតនៅលើចំណុចផ្លូវជាតិលេខ ៦៧ ក្នុងភូមិទួលគ្រោះឃុំឃុនរាមស្រុកបន្ទាយស្រីខេត្តសៀមរាបនិងបង្កឲ្យមានស្ទះចរាចរណ៍ផងដែរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបន្ទាយស្រីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តកាមរីសេរីឆ្នាំ៩៣ រត់តាក់ស៊ីពីអន្លង់វែងទៅសៀមរាបមានល្បឿនលឿនខណៈដល់ផ្លូវកោងក៍បុកជាមួយរថយន្តលុចស៊ីស R៣០០ ពណ៌សដឹកភ្ញៀវថៃ ២នាក់ ម្តាយនិងកូនស្រីបណ្តាលឱ្យរបួសរណូករណែលពេញលើដងផ្លូវ ដែលសរុបចំនួន៨នាក់។
សមត្ថកិច្ចបានបញ្ជាក់ថាអ្នកបើកបររថយន្តតាក់ស៊ីមានឈ្មោះឡូញ ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរតាក់ស៊ីពីអន្លង់វែង ទៅសៀមរាបដឹកអ្នកដំណើរចំនួន៤នាក់ ចេញពីអន្លង់វែងមកសៀមរាបបើករថយន្តម៉ាកកាមរីសេរីឆ្នាំ៩៣ ពណ៌ប្រផេះពាក់ស្លាកលេខកណ្តាល ២.A.02.53 (បាក់ជើងទាំងសងខាង) ចំណែកអ្នករួមក្មេសចាស់ ទាំង៤នាក់ ទៀតមាន ទី១/ឈ្មោះទិត្យមុន្នី ភេទស្រីអាយុ៥៦ឆ្នាំមានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំក្រុងសៀមរាប(របួសធ្ងន់) ទី២/ឈ្មោះស៊ីនឧត្តមវឌ្ឍនៈភេទប្រុស អាយុ២ឆ្នាំ ត្រូវជាចៅរបស់ ទិត្យមុន្នី (របួសធ្ងន់) ទី៣/ស្រីចន្ថាភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅស្រុកអន្លង់វែង (របួសធ្ងន់) ទី៤/ឈ្មោះស្រីចន្ទីភេទប្រុស អាយុ៣១ ត្រូវជាប្អូនបង្កើតឈ្មោះស្រីចន្ថារស់នៅស្រុកអន្លង់វែង (របួសធ្ងន់)។
ក្រោយពេលកើតហេតុអ្នករត់ឡានតាក់ស៊ីផ្សេងទៀតបានមកដឹកយកតៃកុងតាក់ស៊ីដែលដឹកភ្ញៀវចេញពីអន្លង់វែងមកសៀមរាបដែលត្រូវរបួសបាក់ជើង(ធ្ងន់)នោះជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្នុងខេត្តសៀមរាបមុនគេបង្អស់។ រីឯអ្នកបើករថយន្តលុចស៊ីស R300 មានឈ្មោះដូចេងហុង ភេទប្រុសអាយុ៥០ឆ្នាំ មានមុខរបរដឹកភ្ញៀវក្នុងទិសដៅបញ្ច្រាស់ទិសគ្នាចេញពីទីរួមខេត្តសៀមរាបទៅអន្លង់វែងបើករថយន្តម៉ាកលុចស៊ីស R300 ពណ៌សពាក់ស្លាកលេខភ្នំពេញ ២.AI ០៧៩៣ (បាក់ស្មងជើងស្តាំ)ធ្ងន់) អ្នករួមដំណើរ ២នាក់ម្តាយនិងកូនស្រី មានឈ្មោះ (ម្តាយ) PAPA ISARA អាយុ៤១ឆ្នាំ និងកូនស្រីឈ្មោះ SARAH BEIH អាយុ៨ឆ្នាំ(របួសស្រាល) ដើម្បីធ្វើដំណើរចូលទៅប្រទេសថៃវិញតាមច្រកទ្វារជាំច្រង៉ាំ។
ក្រោយពេលកើតហេតុត្រូវបានសមត្ថកិបានជួយហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរឯកជន ចំនួន២គ្រឿង ដើម្បីដឹកយកទៅសង្គ្រោះមកដល់វេលាម៉ោងប្រមាណ ៦ ល្ងាចថ្ងៃទី០៩ខែមករាឆ្នាំ២០១៧ ជនរងគ្រោះចំនួន៨នាក់ទាំងតៃកុង ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលារួចផុតពីសេចក្តីស្លាប់អស់ហើយ។ ចំណែករថយន្តត្រូវបានខូចខាតទាំងសងខាង។
បច្ចុប្បន្នរថយន្តតាក់ស៊ីបង្កនិងរថយន្តលុចស៊ីស R300 ត្រូវបានកម្លាំងជំនាញអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ ជានិរន្ដរ៍