ព័ត៌មានទាន់ហេតុការណ៍៖

ផ្តន្ទាទោសជនជាតិម៉ុងហ្គោលពីរនាក់ ដាក់ពន្ធនាគារ៨ឆ្នាំ ពីបទក្លែងលិខិតឆ្លងដែនលួចបើកគណនីធនាគារធំៗនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ:លោក អ៊ី ថាវរៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិម៉ុងហ្គោលពីរនាក់ ដាក់ពន្ធនាគារ៨ឆ្នាំនិងពិន័យ៤លានរៀល ពាក់ព័ន្ធបទល្មើស ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយប្រើលិខិតឆ្លងដែនក្លែងក្លាយ លួចបើកគណនីនៅតាមធនាគារធំៗ ក្នុងប្រទេសកម្ពុជា ។

ជនជាប់ចោទ ឈ្មោះ EMMANUEL NGOMA NGOMA COCO អាយុ៤៦ឆ្នាំ និង ឈ្មោះ JUNIRO BIN MUNGOMBA អាយុ៣៦ឆ្នាំ។

ក្នុងសវនាការជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលិខិតឆ្លងដែនក្លែងក្លាយជាច្រើនក្បាល ដើម្បីបើកគណនីនៅធនាគារធំៗ ដូចជា៖ ធនាគារស្ថាបនា ធនាគារចិន ធនាគារABA ធនាគារអេស៊ី។ល។ គណនីធនាគារដែលពួកគេលួចបើកសម្រាប់ទទួលប្រាក់ដែលឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ផ្ញើមកពីបរទេស ហើយពួកគេរង់ចាំដកយកទៅឲ្យអ្នកដទៃ តាមការបញ្ជារបស់ឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ហើយក្នុងការដាក់និងដកម្ដងៗ ពួកគេទទួលបានលុយ៥ភាគរយតែប៉ុណ្ណោះ។

ដោយឡែក លោក ស្រី ម៉ាក់នី ជាតំណាងអយ្យការបាន សន្និដ្ឋានថា កាលពីអំឡុងឆ្នាំ២០១៥ដល់២០១៦ ពិតជាមានអំពើ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ពិតមែន ។ ដូច្នេះតំណាងអយ្យការ នៅតែតម្កល់បទចោទប្រកាន់នៅដដែល៕ ចេស្តា

 

 

img-20170110-wa0047


ចែករំលែក៖