ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនឃាត់មនុស្ស២នាក់រួមនិងវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន២នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។

ហេតុការណ៏បង្ក្រាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទ្រាឃុំស្រែថ្មីស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។

ស្ថិតក្នុងប្រតិបត្តការបង្ក្រាបនេះ សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំងពីរនាក់ខាងលើនេះ សមត្ថកិច្ចបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលនៅទីនោះ លើបានរាយការណ៍មកសមត្ថកិច្ច ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ។

ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ក៏បានសហការជាមួយកងរាជអាវុធហត្ថស្រុកបើកការស្រាវជ្រាវឡោមពទ្ធ័ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ។

ជនសង្ស័យដែលធ្វើការឃាត់ខ្លួននេះ ១.ឈ្មោះ អ៊ុំ ពុទ្ធីហៅ(អាទូច) ភេទប្រុស អាយុ៣៦ឆ្នាំ នៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង២.ឈ្មោះទន់ប៊ុនលីហៅ (អាក្រហម) ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកបើកបរអាប៊ុល រស់នៅក្នុងភូមិទ្រា ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោកថាក្នុងករណីបង្ក្រាបខាងលើនេះ សមត្ថកិច្ចរកឃើញម្ស៉ៅក្រាម ពណ៌សថ្លា១០កញ្ចប់ នៅក្នុងរថយន្ត និងបន្តត្រួតពិនិត្យនៅក្នុងបន្ទុប់ដេកសមត្ថកិច្ចរកឃើញកញ្ចប់ច្រកថ្នាំ១កញ្ចប់ដែលក្រុមជនល្មើសប្រើប្រាស់ម៉ូតូសេ១២៥មួយគ្រឿងទូរសព្ទ័ដៃ២គ្រឿង បារី២កញ្ចប់ ដែកកេះ៦ ដប់ដាក់ទឹកសុទ្ធសម្រាប់បំរើដល់ការជក់២ លុយរៀល១៧ម៉ឺន លុយដុល្លារ១០០ដុល្លារ រួមនិងឧបករណ៍បំរើដល់ការជក់មួយចំនួនផងដែរ។

ក្រោយការសាកសួរសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងកសាងឯកសារបញ្ជូនទាំងមនុស្ស និងវត្ថុតាងទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធីនៅថ្ងៃនេះផងដែរ ៕ ចន្ថា

unnamed-6 unnamed-7 unnamed-8 unnamed-9 unnamed-10 unnamed-11


ចែករំលែក៖