ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌ៧មករា ធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះ មាន លាភ

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌ៧មករាធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះសំណាក់ មាន លាភ ជាន់ទី១បន្ទប់លេខ១Bនិងឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់នៅវេលាម៉ោង៤ថ្ងៃទី១០ខែមករា ឆ្នាំ២០១៧ ផ្លូវលេខ១៣៤នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោក វរ:សេនីយ៍ទោ អីុវ ភារិត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ដោយមានការចូលរួមសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ពៅ សុខនា ភេទស្រី អាយុ២៦ឆ្នាំ
ជនសង្ស័យទី២ឈ្មោះ ញែ៉ម គន្ធា ភេទស្រី អាយុ២៤ឆ្នាំ
ជនសង្ស័យទី៣ឈ្មោះ សេង ចាន់តារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ
ជនសង្ស័យទី៤ ឈ្មោះ វង់ លីណា ភេទស្រី អាយុ២៤ឆ្នាំ

ជាក់ស្តែងក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះមានស្ត្រីជនជាតិខ្មែរចំនួន៣នាក់ បុរសម្នាក់ និង ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ និង១កញ្ចប់តូច, រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ក្រោយពីបង្ក្រាបគ្រឿងញៀនខាងលើនេះជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី៕ ស រស្មី

image1 image2 image3
image5


ចែករំលែក៖