ព័ត៌មានទាន់ហេតុការណ៍៖

ACU នឹងចាត់ការនគរបាលចរាចរយកលុយ ខុសច្បាប់តាមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ(ACU)បានព្រមានចាត់វិធានការ ចំពោះកងកម្លាំងនគរបាលចរាចរទាំងឡាយ ណាធ្វើសកម្មភាពទាមទារយកប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅតាមដងផ្លូវសាធារណៈ ។

លោកទេសរដ្ឋមន្ត្រី ឱម យិុនទៀង ថ្លែង ថា ក្នុងឆ្នាំ២០១៧នេះអង្គភាពប្រឆាំងអំពើពុករលួយនឹងស៊ើបអង្កេតហើយប្រសិនបើមានភស្តុតាងថាមានកងកម្លាំងនគរបាលចរាចរ និងកម្លាំងនគរបាលផ្សេងទៀតគំរាម និងយកប្រាក់សេវាខុសច្បាប់ពីអ្នកធ្វើ ដំណើរនៅតាមដងផ្លូវនិងនៅកន្លែងនានាទៀតACUនឹងចាត់វិធានការដោយគ្មាន ការយោគយល់ ។

លោកប្រធានACUបានបន្តថា កន្លង មកអង្គភាពប្រឆាំងអំពើពុករលួយបានផ្តល់ កិច្ចសហការជាច្រើនជាមួយនគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយបានផ្សព្វផ្សាយពីការ អនុវត្តច្បាប់សំដៅធ្វើយ៉ាងណាផ្តល់ភាពយុត្តិធម៌នៅក្នុងសង្គម និងកាត់បន្ថយភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ។

លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បាន បញ្ជាក់ថា បន្ទាប់ពីក្រសួងមហាផ្ទៃបាន ប្រកាសអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីលើកដំបូងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មកអង្គភាពប្រឆាំងអំពើពុករលួយបានប្រើយុទ្ធវិធីយោគយល់តែមិនមែនបានន័យថា មិនចាត់ការទាំងស្រុងនោះទេ ។

ក្នុងពិធីផ្ទេរមុខងារភារកិច្ច និងបំពាក់ ឋានន្តរសក្ដិជូននាយនគរបាលថ្នាក់ឧត្តម សេនីយ៍កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏បានប្រកាសដែរថា ចាប់ពីពេលនេះទៅលោកនឹងចាត់វិធានការអនុវត្តច្បាប់អនុវត្តវិន័យនគរបាលជាតិក្នុងករណីរកឃើញភស្តុតាងនគរបាលរូបណាកោសរូសយកប្រាក់ខុសច្បាប់ពីប្រពលរដ្ឋនិងកាត់របបប្រាក់បេសកកម្មផ្សេងៗពីមន្ត្រីនគរបាលក្រោមឱវាទ របស់ខ្លួន។ លោកនាយឧត្តមសេនីយ៍នឹងស្នើចាត់បញ្ជូនមន្ត្រីនគរបាលនោះទៅ តុលាការដោយចោទពីបទប្រព្រឹត្តអំពើពុករលួយ ៕ ហេង សូរិយា

dew


ចែករំលែក៖