ព័ត៌មានទាន់ហេតុការណ៍៖

ដឹងថាប្រុងបោកយកលុយរត់ចោលស្រុក កូនតុងទីនចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ: មេតុងទីនម្នាក់ ត្រូវកូនតុងទីងជិត៥០នាក់ប្តឹងសមត្ថកិច្ចរួចនាំគ្នាទៅចាប់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍ចាត់ការតាមផ្លូវច្បាប់បន្ទាប់ពីដឹងថាមេតុងទីប្រុងប្រមូលលុយរត់ចោលស្រុក ។

ករណីចាប់ខ្លួនមេតុងទីងនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះលី ចាន់រ៉ា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ ។

មន្ត្រីនគរបាលប៉ុស្តិ៍ក្បាលកោះបានអោយដឹងថា កាលពីឆ្នាំ២០១៣ កន្លងទៅ ជនសង្ស័យបានធ្វើជាមេតុងទីនដោយមានកូនតុងទីងលេងជាមួយជាង១០០នាក់ ហើយការលេងនោះមាន១១ខ្សែ ដេញរាល់ថ្ងៃខ្លះក្បាល១ម៉ឺនរៀល ខ្លះទៀតក្បាល២ម៉ឺនរៀល ។ ក្រោយមកកូនតុងទីងមួយចំនួនដេញបានហើយមិនបង់លុយអោយមេទេ មួយចំនួនទៀតរត់ចោលស្រុក ។ ដោយសារកូនតុងទីនដេញបានគេចវេសមិនព្រមបង់លុយធ្វើមេតុងទីនប្រើល្បិចយកឈ្មោះកូនតុងទីនដែលនៅរស់ដេញយកលុយ ទៅបង្វិលអោយកូនតុងទីផ្សេងទៀត….។ បន្ទាប់ពីដឹងល្បិចកលរបស់មេតុងទីរួចមក កូនតុងទីនដែលនៅរស់ជិត៥០ នាក់បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទើបឈានដល់ការឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នមេតុងទីនត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស

sew


ចែករំលែក៖