ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ កសាងទំនប់ប្រព័ន្ឋទឹកដើម្បីជំរុញការអភិវឌ្ឍកសិកម្ម និងអគ្គីសនី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «កសាងទំនប់ប្រព័ន្ឋទឹកដើម្បីជំរុញការអភិវឌ្ឍកសិកម្ម និងអគ្គីសនី

មកត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ នេះ ដំណើរការសាងសង់ទំនប់ប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ នៅខេត្តបាត់ដំបង បានសម្រេច ៩៨% ហើយ ។ គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេ ក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប ។ ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវ វស្សា ចំនួន ៤៧,០០០ ហិកតា និងស្រូវប្រាំង ចំនួន ១២,០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល ស្រុក បាណន់ ស្រុក សង្កែ និងស្រុកមោងឫស្សី ។

ទន្ទឹមនឹងនេះ ទំនប់ទឹកនេះក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,១០ មេហ្គាវ៉ាត់ ព្រមទាំងជួយកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ដល់ក្រុងបាត់ដំបងផងដែរ ។ គម្រោងអភិវឌ្ឍន៍ទំនប់ទឹកនេះ គឺគ្រោងនឹងបញ្ចប់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

ធ្លាប់ជាកូនកសិករ និងយល់ច្បាស់អំពីតម្រូវការរបស់ពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន កំពុងជំរុញការអភិវឌ្ឍនៅទូទាំងប្រទេសដើម្បីប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរនិងរួចចាកផុតពីភាពក្រីក្រ» ៕

se w3 12 32 33 44 55 66 ew


ចែករំលែក៖