ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យបែកថ្នាំបានរត់ឡើងលើដំបូលផ្ទះគេមិនព្រមចុះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរត់ឡើងលើ ដំបូលផ្ទះគេមិនព្រមចុះសង្ស័យបែកថ្នាំបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៣និង១៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំង ស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺពេល ប្រជាពលរដ្ឋបញ្ឆោតថាប៉ាវបាយស្រូបឲ្យ ហូបម៉ាឆ្ងាញ់ស្រាប់តែបុរសនោះទន់ចិត្តព្រម ចុះមកក្រោមវិញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានហេតុការណ៍នេះគេ ឃើញបុរសមិនស្គាល់ឈ្មោះម្នាក់នេះជិះ ម៉ូតូ១គ្រឿង ម៉ាកពូលសា ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CQ-7875 តែពេលមកដល់ចំណុចកើតហេតុស្រាប់តែបុរសរូបនោះឈប់ម៉ូតូរួចរត់ឡើងលើដំបូលផ្ទះគេធ្វើព្រងើយធ្វើឲ្យប្រជាពល រដ្ឋនៅម្ដុំនោះផ្អើលឆោឡោរត់ចេញមក មើលគ្រប់ៗគ្នា។ ពេលនោះបុរសដែលនៅលើដំបូលផ្ទះភ័យមិនហ៊ានចុះមកក្រោមទេ។ រយៈពេលជាងមួយម៉ោងទើបប្រជា ពលរដ្ឋបាននាំគ្នាបញ្ឆោតថា ឲ្យចុះមកក្រោម វិញមកពួកគាត់ប៉ាវបាយហូបម៉ាឆ្ងាញ់ ហើយ ប្រហែលជាបុរសរូបនោះឃ្លានដែរ ទើប ទន់ចិត្តព្រមចុះមកក្រោមវិញដើម្បីហូបបាយ។ លុះចុះមកដល់ក្រោមប្រជាពលរដ្ឋ ហើយក៏សមត្ថកិច្ចក៏បានចាប់បុរសនោះឲ្យបាយហូបនិងយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មីដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលរត់ឡើងលើដំបូលផ្ទះគេនោះឈ្មោះ ស៊ីន សុភក្ដិ អាយុ២៥ឆ្នាំ មុខរបរមេជាងថ្នាំ បាញ់ផ្ទះ ស្នាក់នៅក្នុងការដ្ឋានម្ដុំផ្សារដី ហុយ សង្កាត់ភ្នំពេញថ្មី ខណ្ខសែនសុខ មាន ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

ក្រោយពីសមត្ថកិច្ចសួរនាំរួចមកបុរសនោះបានសារភាពថា មុនពេលកើតហេតុដោយសារតែមានម៉ូតូជាច្រើនគ្រឿងបានជិះដេញវៃ៉គាត់ ហើយម៉ូតូរបស់គាត់អស់សាំងទើបគាត់រត់ឡើងលើផ្ទះគេតាមរន្ទាធ្វើផ្ទះដែលគេដាក់ជិតនោះ។ លុះពេលឃើញមនុស្សច្រើនមកឡោមព័ទ្ធនៅខាងក្រោមធ្វើឲ្យគេភ័យមិនហ៊ានចុះមកក្រោម នោះ។

បើតាមការសួរនាំចុះឡើងៗទៅបុរសខាងលើសង្ស័យថាបែកថ្នាំផង ព្រោះគេ បានសារភាពថា រូបគេបានជក់គ្រឿងញៀន តាំងពីព្រឹកម្ដងរួចមកហើយ ។

លោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីភ្នំពេញ ថ្មីបានឲ្យដឹងថា ក្រោយពីសួរនាំរួចមក សមត្ថកិច្ចបានធ្វើការអប់រំ និងទាក់ទងសាច់ ញាតិឲ្យមកធានាបុរសនោះទៅដាក់នៅ មណ្ឌលកែប្រែព្រៃស្ពឺ៕ តុង សីហា

ae (1) ae (3)


ចែករំលែក៖