ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាដាច់កង់ជាពីរកំណាត់ មនុស្សរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជន៣នាក់រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូសង់ប៊ិច បុកនឹងម៉ូតូ yamahaXLR បញ្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិពោធ៍ ឃំុមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អ្នកបើកបង្កហេតុ មានឈ្មោះពេជ្យ ឡុង អាយុ១៥ឆ្នាំ មុខរបរសិស្ស និងអ្នករួមដំណើរមានឈ្មោះ ចិន ធៀង អាយុ១៤ឆ្នាំ មុខរបរសិស្ស ដោយអ្នកទាំង២ មានទីលំនៅភូមិពោធិធំ ឃុំមេសថ្ងក ស្រុកចន្ទ្រា រីឯម៉ូតូខូចខាតទាំងស្រុង ខណៈដាច់កង់ជា២កំណាត់ ។

សមត្ថកិច្ចនគរបាលបន្តថា រីឯភាគីម្ខាងទៀតមានឈ្មោះម៉ៅ សាបូ អាយុ២៥ឆ្នាំ មានទីលំនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា រីឯម៉ូតូម៉ាក yamahaXLR ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានយុវជន២នាក់បានជិះម៉ូតូអាសង់ប៊ិច ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កណ្ដាល ១S២៥១៨ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ទៅបុកនឹងម៉ូតម៉ាក yamahaXLR.250 ពណ៌ក្រហមអត់ស្លាកលេខ ដែលធ្វើដំណើរបញ្ច្រាសគ្នាពីកើតមកលិច ពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងដួលរដូករណែលពេញផ្លូវ។

ក្រោយមកអ្នកភូមិបានចេញមកចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ដោយយកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យ ព្រមទាំងវាស់វែង និងអូសម៉ូតូទាំង២គ្រឿង មកកាន់អធិការដ្ឋាននគរបាលស្រុកចន្ទ្រាចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសារម៉ូតូសង់ប៊ិចប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយ័ត្ន៕ យឹម សុថាន

ae (1) ae (2)


ចែករំលែក៖