ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះសំណាក់ រិន ប៊ុនឡា ទាំងព្រលឹម​នៅមុខស្នងការដ្ឋាន​ខេត្តព្រះសីហនុ បំផ្លាញទ្រព្យសម្បត្តិ​មួយចំនួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អគ្គិភ័យមួយកើតមានឡើង នៅព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ក្នុងផ្ទះសំណាក់ឈ្មោះ «រិន ប៊ុនឡា» នៅមុខស្នងការនគរបាលខេត្តព្រះសីហនុ ស្ថិតនៅផ្លូវឯករាជ្យ ក្រុម១៧ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជួយទាន់ពេលវេលា ។

លោកស្នងការបញ្ជាក់ថា ម្ចាសផ្ទះសំណាក់ឈ្មោះ សឹង សារិន ភេទប្រុស អាយុ៦១ឆ្នាំ ហើយមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយកម្លាំងនគរបាលជំនាញស្រាវជ្រាវបន្ដ។ ដោយឡែក ការខូចខាតគឺសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទាំងអស់ ៕ ឆ្លាម សមុទ្រ

unnamed (2) unnamed unnamed (1)


ចែករំលែក៖