ភ្នំពេញ ៖ លោក បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាន ប្រកាស កែប្រែតំបន់រម្មណីយដ្ឋានវត្តភ្នំឲ្យទៅជាតំបន់គោលដៅ ដ៏សំខាន់ សម្រាប់បម្រើសេវា កំសាន្ដ ទេសចរណ៏ ជាតិ និងអន្ដរជាតិ និងប្ដេជ្ញា កែប្រែតំបន់នេះ ឲ្យក្លាយទៅ ជាតំបន់ បេតិភណ្ឌវប្បធម៌ប្រសាស្រ្តដែលទាក់ទាញសម្រាប់រាជធានីភ្នំពេញ ដើម្បីការចាប់អារម្ម ភ្ញៀវ ទេសចរមកលេងតំបន់នេះឲ្យបានកាន់តែច្រើនឡើងថែមទៀត ។
លោក បានបញ្ជាក់បែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំ ពេញនាព្រឹកថ្ងៃទី១៨ ខែមករានេះ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ លោកនិងខិតខំ ជំរុញឲ្យ មន្រ្តីជំនាញបង្កើតកញ្ចប់ផលិតផលទេស ចរណ៍វប្បធម៌ផ្សេងៗទៀតសម្រាប់បង្អួតភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលមកទស្សនាកម្សាន្តនៅតំបន់រម្មណីដ្ឋានវត្តភ្នំ។
លោកបញ្ជាក់ថា ៖ តំបន់សួនកុមារវត្តភ្នំពេញនឹងត្រូវកែលម្អអោយស្អាត នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាង មុខនេះ រួមទំាងបង្កើតសាលសិល្បៈសូនរូប គូរគំនូរ ចំលាក់ ស្ពានប្រាក់ សម្រាប់លក់ទៅឲ្យ ភ្ញៀវទេសចរ ដោយក្រោមការគ្រប់គ្រងដោយផ្ទាល់ពីមន្ទីរវប្បធម៌និងវិចិត្យសិល្បៈរាជធានីភ្នំពេញ។
លោកបន្តថា ៖ សម្រាប់រោងសិល្បៈនៅខាងត្បូងរម្មណីយដ្ឋានវត្តភ្នំ នឹងត្រូវរៀបចំអោយមានការ ប្រគុំតន្រ្តីចំរៀងសម័យ ដែលសម្តែងដោយបងប្អូនជនពិការ ដើម្បីអោយពួកគេអាចស្វែងរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពបានផងដែរ។
លោកបានណែនាំឲ្យអាជ្ញាធរដែនដីខណ្ឌ និងមន្រ្តីគ្រប់គ្រងចាត់វិធានការក្តៅដោយលុបបំបាត់ឲ្យបានចំពោះសកម្មភាពក្មេងទំនើងប្រើប្រាស់គ្រឿងញៀន ក្មេងអនាថា ស្ត្រីរកស៊ីផ្លូវភេទ ដែលយករមណីយដ្ឋានវត្តភ្នំប្រព្រឹត្តអំពើផ្តេសផ្តាសខុសច្បាប់ ដើម្បីឲ្យតំបន់នេះក្លាយជាតំបន់ ទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងស័ក្ត សមទៅនឹងតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសា សាស្រ្ត។ ការប្រកាសកែប្រែតំបន់រម្មណីដ្ឋានវត្តភ្នំទៅជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញប្រ ចាំរាជធានីភ្នំពេញនេះ បន្ទាប់ពីអាជ្ញាធរបានកែលម្អជួសជុលរម្មណីដ្ឋានវត្តភ្នំនេះរួចរាល់ដោយ មានសោភណ័ភាពសភាពស្រស់ ស្អាតរួមទំាងភ្លើងបំភ្លឺរាត្រី ដែលធ្វើឲ្យតំបន់នេះកាន់តែជាទី ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍។
លោកជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា ៖ ការរៀបចំកញ្ចប់ផលិតទេស ចរណ៍ បន្ថែមក្នុងតំបន់រម្មណីយដ្ឋានវត្តភ្នំនេះពីជាមានសារៈសំខាន់ណាស់ ស្របពេលដែល កំណើនភ្ញៀវទេសចរមកទស្សនាកម្សានត្រតំបន់នេះកាន់តែមានកំណើនកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។
លោកបន្ដថា ៖ ផែនការនេះបានជួយថែរក្សាការពារបេតិភណ័្ឌវប្បធម៌ដ៏រុងរឿង របស់កម្ពុជាអោយរក្សាបានភាពគង់វង្សហើយក៏បានធ្វើឲ្យអង្គភាពជំនាញអាចស្វែងរកចំណូល ដើម្បីចិញ្ចឹមអង្គភាពរបស់ខ្លួនបានផងដែរ។
សូមបញ្ជាក់ថា ៖ រម្មណីយដ្ឋានវត្តភ្នំពេញគឺជាតំបន់បេតិភណ្ឌ័ប្រវត្តិសាស្រ្តដែលមានអាយុកាល ជាង ១០០០ពាន់ឆ្នាំ ហើយបច្ចុប្បន្នក្នុងមួយថ្ងៃជាមធ្យមតំបន់ទេសចរណ៍នេះ បានទទួលភ្ញៀវ ទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្តប្រមាណជាង១០០០នាក់ ក្នុងនោះភ្ញៀវទេសចរ អន្តរ ជាតិប្រមាណជាង ៤០០នាក់ ដោយម្នាក់ត្រូវចំ ណាយ ថវិកាចំនួន១ដុល្លារ ដើម្បីចូលទស្សនាតំបន់នេះ ៕ សំរិត