ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីភ្នំពេញជម្រុញឲ្យមន្ត្រីនគរបាលប៉ុស្តិ៍អនុវត្តបង្ក្រាបគ្រឿងញៀនដូចកាប់មែកឈើ

ចែករំលែក៖

*បទល្មើសព្រហ្មទណ្ឌភាគច្រើនជនល្មើសប្រើប្រាស់គ្រឿងញៀន៧០ភាគរយ

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្ត ជូនដល់មន្ត្រីនគរបាលជាតិកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅឯស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានជម្រុញឲ្យមន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាលត្រូវតែអនុវត្តឲ្យបានខ្លាំងក្លានូវប្រាំវិធានការណ៍បង្កា និងពីរវិធានការបង្ក្រាប។

ក្នុងនោះនាយឧត្តមសេនីយ៍ស្នងការក៏ដាក់បញ្ជាផងដែរ ក្នុងការបង្ក្រាបករណីគ្រឿងញៀនដល់មន្ត្រីនគរ បាលប៉ុសិ៍្តរដ្ឋបាលទាំងអស់ត្រូវអនុវត្តដូចយើងកាប់មែកឈើ ហើយសំរាប់ថ្នាក់ខណ្ឌត្រូវយករណាធំជាងប៉ុសិ៍្តអាវា ព្រោះប៉ុសិ៍្តប្រើប្រាស់កាំបិតតូចៗ ក្នុងន័យនេះលោកស្នងការបាន ពន្យល់ថា ពួកក្រុមលួចជក់ក្នុងដីឡូតិ៍គេទុកចោលពេលវាជក់ហើយវាបង្កការភ័យខ្លាចដល់ ប្រជាពលរដ្ឋវាអូសដាវប្រាវពេញផ្លូវ អាហ្នឹងប៉ុសិ៍្តត្រូវកាប់មែកវា។ តែបើក្នុងករណីជួញដូរគឺត្រូវតែសហការជាមួយខណ្ឌ និងការិយាល័យជំនាញគឺទាវរណាធំអាវាតែម្តង ថ្វីត្បិតតែយើងមិនមានលទ្ធភាពបំផ្លាញឬសកែវវាបាន ព្រោះវានៅក្រៅប្រទេស។ លោកនាយឧត្តមសេនីយ៍ក៏បានបញ្ជាក់ឲ្យដឹងទៀតថា បើយើងគិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គឺកម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបានរហូតដល់៩៧០ករណី ហើយកាលពីក្នុងអំឡុងឆ្នាំ២០១៥យើងបង្ក្រាបបានតែ៤៦៣ករណីទេ ហើយយើងឃាត់ខ្លួនមនុស្សបាន២៨០២នាក់នៅក្នុងឆ្នាំ២០១៦ចឹងបានន័យថាយើងបានធ្វើកន្លងមក។

ដោយឡែកនៅក្នុងថ្ងៃទី១ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះគឺយើងបានបង្ក្រាបរហូតដល់១៨៣ករណី និងបានឃាត់ខ្លួនមនុស្ស៥១៨នាក់ នេះជាមោទភាពនៃកិច្ចប្រតិ្តការរបស់យើង។ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីបានលើកឡើងថា យើងត្រូវកត់សម្គាល់ថាឆ្លងតាមការលទ្ធផលបង្ក្រាបបទល្មើសព្រហ្ម ទណ្ឌក្នុងឆ្នាំ២០១៦ តាមរយៈការធ្វើតេស្តទឹកនោមមុខសញ្ញាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលួច ឆក់ ប្លន់ ក្មេងទំនើងក្នុងឆ្នាំ២០១៦គឺជនល្មើសភាគច្រើនបានប្រើប្រាស់គ្រឿងញៀនក្នុង១៦៣៥នាក់ដែលយើងបានឃាត់ខ្លួននោះ គឺមានអ្នកប្រើប្រាស់គ្រឿងញៀន១០៩ ៨នាក់ស្មើនឹង៦៧,១៥%។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរ បាលរាជធានីភ្នំពេញក៏បានជំរុញបន្ថែមដល់មន្ត្រីប៉ុសិ៍្តត្រូវតែអនុវត្តនូវ៥វិធានការ បង្ការ និង២ វិធានការបង្ក្រាប។ លោកឧត្តមសេនីយ៍បន្ថែមថា គឺយើងបានដឹងហើយថា៥វិធានការបង្កាគឺ១/ការគ្រប់គ្រងមនុស្ស មានន័យថាយើងត្រូវស្រង់ស្ថិតិពលរដ្ឋនៅក្នុងប៉ុសិ៍្តរដ្ឋបាលរបស់ខ្លួនឲ្យបានគ្រប់គ្រួសារ គ្រប់ខ្នងផ្ទះ។ លោកឧត្តមសេនីយ៍ក៏បានបញ្ជាដល់ស្នងការរងដែលទទួលខណ្ឌនិមួយៗ នៅពេលចុះដល់ប៉ុសិ៍្តរដ្ឋបាលសុំត្រួតពិនិត្យកិច្ចការងារនេះ ព្រោះវាកិច្ច ការជំនាញដែលទាមទារឲ្យមានដាច់ខាតត្រូវតែអនុវត្តឲ្យខានតែបាន។ ២/ការគ្រប់គ្រងមធ្យោបាយ គឺត្រូវធ្វើយ៉ាងណាស្រង់មធ្យោបាយនៅតាមខ្នងផ្ទះឲ្យបានគឺផ្ទះណាមានរថយន្តប៉ុន្មាន ស្លាកលេខ ពណ៌ ម៉ាក ហើយម៉ូតូក៏ដូចគ្នាផងដែរ។ ៣/ការគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវស្រង់ស្ថិតិអាវុធតាមខ្នងផ្ទះ ស្ថាប័ណ្ណ មន្ទីរនានា ក្រសួង ស្ថិតក្នុងប៉ុសិ៍្តរបស់យើង។ ៤/ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំណុចនេះយើងបានឯកភាពគ្នាហើយអត់មានអ្នកណាធ្វើអ្នកណាអត់នោះទេ បើថ្នាក់លើចុះបង្ក្រាបនៅប៉ុសិ៍្តណាហើយដល់ទៅ២ដងនោះគឺដកមេ ប៉ុសិ៍្ត។ លោកឧត្តមសេនីយ៍បញ្ជាក់បន្ថែមដល់មន្ត្រីប៉ុសិ៍្តដែលចូលរួមក្នុងពិធីបំពាក់ឋនន្តរសកិ្តថា ថ្ងៃនេះយើងតម្លើងសកិ្តតែទន្ទឹមនឹងតម្លើងសកិ្តគឺយើងបន្ថែមភារកិច្ចផងដែរ តែបើអត់បំពេញភារកិច្ចសកិ្តនឹងក៏វាជ្រុះទៅវិញដែរ និង៥/ ល្បែងស៊ីសង។

គួរបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង៤២នាក់ និងបំពាក់ឋានន្តរសកិ្ត២៧៤នាក់ សរុប៣១៦នាក់។ ពិធីនេះប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្នងការរងទាំងអស់ អធិការនគរបាលខណ្ឌទាំង១២ នាយប៉ុសិ៍្ត ទាំង៩៦ ផងដែរ៕ តាឡឹម

sw (2) copy

sw (1) copy
sw (3) copy sw (4) copy


ចែករំលែក៖