ព័ត៌មានទាន់ហេតុការណ៍៖

ជនមួយក្រុមតាមសងសឹកលើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ២២ និង ១៥នាទី នៅចំណុចវិមានឯករាជ្យ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានករណីហិង្សាដោយមានស្ថានទម្ងន់ទោស បណ្តាលឲ្យមានជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរ (រងរបួសកដៃទាំងសងខាងស្ទើរ ដាច់ និងត្រូវក្បាល ០៣កាំបិទ) បង្ករឡើងដោយជនសង្ស័យ ០១ក្រុម ។

លោកឧត្តមសេនីយ៍ត្រីយ៍ កុល-ផាល្លីស្នងការ-រង ទទួលបន្ទុកកិច្ចការព្រហ្មទ័ណ្ឌ នៃស្នងការ-រដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស គឹមសាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងចម្លាក់ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ រងរបួសធ្ងន់ ត្រូវបាន បញ្ជូនទៅ ព្យាបាលនៅរាជធានីភ្នំពេញ) ។

លោកបន្តឲ្យដឹងទៀតថា ដោយមានការស្រាវជ្រាវស៊ើបអង្កេតយកចិត្តទុកដាក់យ៉ាងហ្មត់ ចត់ លុះដល់ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២០ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ដែលមានឈ្មោះដូចខាងក្រោមនេះ ÷
១.ឈ្មោះ កុយ ដារ៉ា ហៅ យ៉ាវ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុជាជន (ដៃដល់ចុះកាប់) ។

២.ឈ្មោះ អ៊ុង ដារិទ្ធ ហៅ ព្រីង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១១ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ (សហចារី) ។

៣.ឈ្មោះ លី ជាសាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ។

៤.ឈ្មោះ គឹម វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ (សហចារី) ។

៥.ឈ្មោះ ទេព វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូហូលីដេរ មានទីលំនៅ សង្កាត់១ ក្រុងព្រះសីហនុ (សហចារី) ។

វត្ថុតាងដែលដកហូតបានរួមមាន ÷ ម៉ូតូ ម៉ាក ស៊ូស៊ុគី និច ចំនួន ០១គ្រឿង ពណ៌ក្រហម, ម៉ូតូ ម៉ាក ស៊ូស៊ុគី និច ចំនួន ០១គ្រឿង ពណ៌ស, ម៉ូតូ ម៉ាក ស្កុបពី ចំនួន ០១គ្រឿង ពណ៌ស, ម៉ូតូ ម៉ាក ស៊ូស៊ុគី លែត ០១គ្រឿង ពណ៌ខៀវ និងដាវ ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) ។

ឆ្លងតាមការសួរចម្លើយ ជនសង្ស័យទាំង ០៥នាក់បានសារភាពថាៈ ពួកគេមានជម្លោះជាមួយភាគីខាងរងគ្រោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ មូលហេតុដោយសារភាគីរងគ្រោះបានកាប់មិត្តភក្តិរបស់ពួកគេ ឈ្មោះ លី ជាសាង មុន នៅចំណុចបុរីគុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ពេលនោះពួកគេមានគ្នា ០៥នាក់ ៖ ១. ឈ្មោះ កុល, ២. ឈ្មោះ រិទ្ធ ហៅ ព្រីង, ៣. ឈ្មោះ រាសនា ហៅ ដូច, ៤. ឈ្មោះ សាំម៉ា, បាននាំគ្នាដេញកាប់ទៅលើភាគីខាងរងគ្រោះ តែភាគីខាងរងគ្រោះរត់គេចខ្លួនទាន់ ហើយពួកគេបានតែកាប់ម៉ូតូរបស់ភាគីខាងរងគ្រោះតែប៉ុណ្ណោះ ។

រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២២ ពួកគេបានឃើញភាគីខាងរងគ្រោះនៅវិមានឯករាជ្យ ជិះម៉ូតូ ០១គ្រឿង ម៉ាក លែត ពណ៌ស មានគ្នា ០៣នាក់ ពេលនោះពួគេមានគ្នា ០៩នាក់ ៖ ១. ឈ្មោះ សាល, ២. ឈ្មោះ រិទ្ធ ហៅ ព្រីង, ៣. ឈ្មោះ រាសនា ហៅ ដូច, ៤. ឈ្មោះ ឆិត, ៥. ឈ្មោះ ដារ៉ា ហៅ យ៉ាវ ដោយមានដាវ ០២ដើម បានចុះទៅដេញកាប់ទៅលើភាគីខាងរងគ្រោះ តែកាប់បានតែម្នាក់ដែលជិះពីក្រោយ ឈ្មោះ មាស គឹមសាន តែបុណ្ណោះ ចំណែកឯអ្នកបើកម៉ូតូ និងអ្នកជិះកណ្តាលរត់គេចខ្លួនទាន់ ។

ចំពោះជនសង្ស័យដែលនៅសេសសល់ កម្លាំងការរិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ កំពុងមានវិធានការដើម្បីតាមចាប់ខ្លួនបន្ត រីឯជនស្ស័យទាំង ០៥នាក់ខាងលើនេះ កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ

unnamed (1) copy unnamed (2) copy unnamed (3) copy unnamed (4) copy unnamed (5) copy unnamed (6) copy unnamed copy


ចែករំលែក៖