ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្ដហ្វតរបស់ក្រុមហ៊ុន ឡាវីតាបុកដួលរងរបួសធ្ងន់នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៩និង២០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកហ្វត ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ឡាវីតា ខណៈជនរងគ្រោះដើរឆ្លងថ្នល់ ។

ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិ ៦ត្រង់ចំនុច ភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភព័ត៌មានពីសមត្ថកិច្ចចរាចរណ៍បានអោយដឹងថា មុនពេលកើត ហេតុ គេបានឃើញរថយន្តម៉ាកហ្វត ពណ៌ស ស្លាកលេខ ភ្នំពេញ 2Y.0464 ធ្វើដំណើរពីជើង ទៅត្បូងមកដល់ចំនុចកើតហេតុ ក៏វ៉ាក់អឺ និងជនរងគ្រោះកំពុងដើរឆ្លងថ្នល់ដោយមិនបានប្រយ័ត្ន រថយន្ដមានល្បឿនលឿនផងនោះបណ្ដាលអោយរេចង្កូតបុកអ្នកថ្មើរជើងដួលបោកក្បាលរងរបួសធ្ងន់តែម្ដង។

ប្រភពបន្តថា
ជនរងគ្រោះ ឈ្មោះ ឆោម កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ រងរបួសធ្ងន់ ត្រូវ សមត្ថកិច្ចបញ្ចូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ថ មិនស្គាល់អត្តសញ្ញាណ បានលួចចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុដើម្បើចងក្រងសំណុំរឿងរង់ចាំតំណាងក្រុមហ៊ុនចូលខ្លួនមក ដោះស្រាយគ្នានៅពេលក្រោយ ។ ឯវត្ថុតាងរថយន្តត្រូវ សមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ៕ប៊ុន រិទ្ធី

ហ ថ ក

 


ចែករំលែក៖