ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុមដេញវាយគ្នាពេញផ្លូវ ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ឃាត់ទាំង២ក្រុម

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ ឃាត់ខ្លួនក្រុមក្មេងស្ទាវ២ក្រុម ដែលដេញវាយគ្នាពេញផ្លូវ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅក្បែរវិមានឯករាជ្យ ស្ថិតនៅទល់មុខវត្តលង្កា ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពី ការឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង២ ក្រុមមកសាកសួករួច យុវជនម្នាក់បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបខ្លួនឈ្មោះ វណ្ណ អាយុ ១៩ ស្នាក់នៅផ្ទះជួល សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន និងមិត្តភក្តិ បានជិះម៉ូតូដើរលេង ចេញពីកោះពេជ្រ ត្រឡប់ទៅផ្ទះវិញ ខណៈជិះម៉ូតូតាមក្រោយផ្លូវវត្តលង្កា ក៏បានជ្រែអូសជន្ទល់ ម៉ូតូរបស់ខ្លួន លេងភ្លាមៗនោះស្រាប់តែមាន ជនសង្ស័យមួយក្រុមទៀតបាន ស្រែកហៅអោយពួកខ្លួនឈប់ ប៉ុន្តែពួកខ្ញុំមិនឈប់ទេ ក៏ស្រាប់តែភាគីម្ខាងទៀតនាំគ្នាដេញវាយតាមពេញផ្លូវតែមង្ត បន្ទាប់មក ក្រុមពួកគេដែលជាជនរងគ្រោះបាននាំគ្នាជិះរត់គេចរហូតមកដល់មុខប៉ុស្តិ៍បឹងកេងកង១ ក៏បានស្រែកហៅ ឲ្យសមត្ថកិច្ចជួយពួកគេផង ។

ចំណែកភាគីម្ខាងទៀត ក៏បានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងដែរថា រូបខ្លួនឈ្មោះ ពោ សុផា អាយុ ២១ឆ្នាំ ស្នាក់នៅច្បារអំពៅ១ ខណ្ឌច្បារអំពៅ ម្នាក់ទៀតឈ្មោះ ម៉ៅ រឹទ្ធ អាយុ ២២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិដើមស្លែង ច្បារអំពៅ២ ខណៈកំពុងអង្គុយផឹកទឹក នៅក្បែរវិមានឯករាជ្យ ក៏ស្រាប់តែមានសមត្ថកិច្ចជាច្រើន អ្នកបានចូលមកឃាត់ខ្លួនតែម្តង ដោយមិនបានដឹង ថា មានរឿងអ្វីនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេង ស្ទាវទាំងសងខាងបញ្ជូនទៅអធិការដ្នាននគរបាលខណ្ឌចំការមន ពាក់ពន្ធជុំវិញករណីហិង្សាតាមផ្លូវសារធារណៈ ដើម្បីចាត់ការទៅ តាមច្បាប់ ៕ ស រស្មី

1 2 3 4


ចែករំលែក៖