ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តលឿនដូចហោះបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើក រថយន្តក្នុងស្ថានភាពស្រវឹងជោកលឿនដូចហោះ បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៣ផ្ទាំង ចំណែករថយន្តរងការខូចខាតទាំងស្រុងបើកទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវលេខ២៧១ ស្ថិតក្នុង សង្កាត់ផ្សារដើមដ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក Lexus RX 300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-5916 បើកដោយបុរស ម្នាក់មិនស្គាល់អត្តសញ្ញាណ ថែមទាំងមាននារីស្រស់សោភា៣នាក់ទៀតរួមដំណើរផងដែរ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកយ៉ាងលឿនតាមបណ្តោយផ្លូវ២៧១ ក្នុងទឹសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តរេចង្កូតមកឆ្វេងបុករបាំងថ្មទាំងកំរោលតែម្តងបណ្តាលអោយបាក់ដួល៣ផ្ទាំង និងរងរបួសបែកក្បាកស្រ្តីជិះជាម្នាក់ទៀតផង ។

ប្រភពដដែលបន្តថា ភ្លាមៗនោះអ្នក ទាំង៤នៅក្នុងរថយន្តបានរត់ចុះពីរថយន្តគេចខ្លួនបាត់ បន្សល់ទុកតែ រថយន្តនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានទាក់ទងទៅ កំលាំងជំនាញដើម្បីស្ទួចរថយន្តបង្កយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ

ឋ ង ហ ត 1485061185504


ចែករំលែក៖