ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយនគរបាលប៉ុស្តិ៍វាលវង់ឃាត់ខ្លួនជនជាតិម៉ាឡេសីុម្នាក់ប្រាស់សារធាតុញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ: ជនជាតិម៉ាឡេសុីម្នាក់កំពុង ប្រើប្រាស់សារធាតុញៀនខុសច្បាប់ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយនគរបាលប៉ុស្តិ៍វាលវង់ស្រាវជ្រាវដល់អាគារខុនដូរSOKHA VILLAក៏ធ្វើការឃាត់ខ្លួនតែមង្តកាលពីវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២២ខែមករាឆ្នាំ២០១៧ នៅចំណុចអាគារខុនដូរSOKHA VILLAជាន់ទី៦ ជាន់ទី៥ ផ្ទះលេខ១៥Eoស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័តមានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុកើតសមត្ថកិច្ចមូលលដ្នានបានស្រាវជ្រាវក៏បានចុះមកអាគារខាងលើដែលជនសង្ស៏យខាងលើកំពុងប្រើប្រាស់សារធាតុញៀនខុសច្បាប់ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយនគរបាលប៉ុស្តិ៍វាលវង់ ដឹកនាំដោយលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានដកហូតបាន ដែកកេះ មួយចំនួនធំ ទុយោជក់ថ្នាំ មួយចំនួនធំ ដបសំរាប់ជក់ថ្នាំ មួយចំនួនធំ ទុយយោ មួយចំនួនធំ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលវាលវង់បញ្ចូនទៅ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

IMG-20170122-WA0008-600x450 IMG-20170122-WA0007-600x450 IMG-20170122-WA0006-600x337 IMG-20170122-WA0005-600x450 IMG-20170122-WA0009-600x450


ចែករំលែក៖