ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះចុះអន្តរាគមន៍ទៅលើក្រុមហ៊ុនគីមជ្រា លោកជា គួង មករារាំងរថយន្តដឹក សំរាមរបស់សាលាក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ បន្ទាប់ពីកម្លាំង សមត្ថកិច្ចនគរបាលខេត្ត នគរបាលក្រុងបានលុង និងកម្លាំងកងរាជអាវុធហត្ថក្រុងធ្វើការឃាត់ខ្លួនតៃកុងរថយន្តម្នាក់ និងរថយន្តបែនចំនួន៣គ្រឿងនាំទៅរក្សាទុកនៅស្នងការដ្ធាននគរបាលខេត្តកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីមានបំណងចង់មករារាំងពីកម្លាំងអាជ្ញាធរ ខេត្តក្រុងដែលចុះមកអន្តរាគមន៍បោសសំអាតគំនរសំរាមចេញពីមុខផ្សារក្រុងបានលុងដែលបង្កឡើងដោយក្រុមហ៑ុនគីម ជ្រាដើម្បីដឹកចេញ ទៅចាក់នៅទីលានចាក់សំរាមនោះ។

លុះមកទល់ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ទាំងតៃកុងរថយន្ត និងរថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការដោះលែងអោយមានសេរីភាពវិញហើយ។

លោក ផែន ឌីណាស្នងការរង ទទួលបន្ទុកផែនព្រហ្មទ័ណ្ឌ នៃស្នងការដ្ធាននគរបាលខេត្តបានអោយអ្មកសារព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ថា តៃកុងរថយន្ត និងរថយន្តទាំង៣គ្រឿងរងការឃាត់ខ្លួនកាលពីយប់ថ្ងៃទី២០នោះត្រូវបានដោះលែងវិញ ហើយបន្ទាប់ពីគណ:កម្មកាចម្រុះ ដែលដឹកនាំដោយ លោក ញ៉ែម សំអឿន អភិបាលរងខេត្ត ហើយក៏មានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំ បូងផងដែរ។

លោកស្នងការបន្តថា ជុំវិញនៃការដោះលែង ទាំងមនុស្ស និងរថយន្ត គឺមានលក្ខខណ្ឌត្រឹមត្រូវច្បាស់លាស់ ដោយភាគី លោក ជា គួង តំណាងក្រុមហ៑ុន គីម ជ្រា អោយធ្វើកិច្ចសន្យាបញ្ចប់ កុំអោយមានរឿង ដូច្នេះកើតឡើងតទៅទៀត។

ដោយឡែកនៅក្នុងព្រឹត្តិការណ៍នារសៀលថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ស្របពេលដែលក្រុមអាជ្ញាធរ ខេត្ត ក្រុង កំពុងប្រតិបត្តិការណ៍ បន្តបោសសំអាតគំនរសំរាមដ៏ធំចេញអោយអស់ពីបរិវេណមុខផ្សារខាងជើងឈាងខាងលិចចំណោទរថយន្តតាមបណ្តាស្រុកទាំង៩ ក៏ស្រាប់តែលេចចេញនៅក្រុមអាជីវករប្រជាពលរដ្ធ និងបងប្អូនជនជាតិដើមភាគតិចដែលលក់ដូរក្នុងផ្សារបានលុងព្រមទាំងអ្នករត់តាក់សុី ម៉ូតូឌុបជាច្រើនកុះករនាំគ្នា លើកបដាហើយមានញត្តិនៅក្នុងដៃថែមទៀតផង សំណូមពរយ៉ាងទទូចដល់ ក្រុមប្រឹក្សាខេត្ត លោកអភិបាលនៃគណ:អភិបាលខេត្ត លោកអភិបាលក្រុង និងថ្នាក់ដឹកនាំក្នុងខេត្តរតនគិរី។

តាមខ្លឹមសារនៃញត្តិ គឺសូមបញ្ឈប់លោក ជា គួង (ក្រុមហ៑ុន គីម ជ្រា) ក្នុងការដឹកជញ្ជូន និង បោសសំអាតសំរាម ចេញ ពីក្នុងនិងក្រៅបរិវេណផ្សារ៘ ដើម្បីបញ្ចៀស នូវផលប៉ះពាល់ធ្ងន់ដល់ការរកសុីលក់ដូររបស់ពួកគាត់ ជាពិសេស ប៉ះពាល់សុខភាពតែម្តង។

ការបោសសំអាតសំរាមទាំងនៅក្នុងនិងក្រៅបរិវេណជុំវិញផ្សារសុំប្រគល់មកអោយផ្នែកវិនិយោគផ្សារ គឺក្រុមហ៑ុន ហេង ដារ៉ា ជាអ្នកទទួលខុសត្រូវវិញ ប្រជាពលរដ្ឋផ្តិតមេដៃស្តាំក្នុងញត្តិមានចំនួន១៥០នាក់ ៕ វុទ្ធឦសាន

ត

ដហ

ង

ស

 


ចែករំលែក៖