ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរអង្គរ រៀបចំពិធីជប់លៀង លើដងវិថីដំបូង និងធំជាងគេបង្អស់ នៅភ្នំពេញស្វាគមន៍ឆ្នាំរការ

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀអង្គរ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ បានរៀបចំស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំរការ ដោយបានរៀបចំពិធីជប់លៀង លើដងវិថីដ៏ធំនិងដំបូងបង្អស់ នៅផ្សារទំនើប AEON រាជធានីភ្នំពេញ។

កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមស្លាក”អបអរឆ្នាំថ្មីដើម្បីភាពរុងរឿង” ដោយឲ្យអ្នកចូលរួមទទួលបាននូវភាពរីករាយស្រាបៀរអង្គរដែលជាស្រាបៀរដែលមានអ្នកចូលចិត្តច្រើនបំផុតនៅកម្ពុជា។

នៅក្នុងកម្មពិធីជប់លៀងនោះ គេសង្កេតឃើញថា មានការតែងលម្អរដងផ្លូវ ដោយយកលំនាំតាមដងវិថីនានារបស់ទីក្រុងចិន យ៉ាងស្រស់ស្អាត ដែលក្នុងនោះរួមមានរូបមាន់ធំតំណាងឆ្នាំរការធ្វើពីសំបកកំប៉ុងស្រាបៀរអង្គរដើម្បីជាផ្នែកមួយនៃការចាប់ផ្តើមគំនិតការពារ និងថែរក្សាបរិស្ថាន។ គោម និងឆ័ត្រវែងជាងមួយរយម៉ែតសំយ៉ុងចុះពីលើពិដានរបស់ផ្សារទំនើបខាងលើកាន់តែធ្វើឲ្យអ្នកចូលរួមទាក់ចិត្តដិតអារម្មណ៍។ ជាងនេះទៅទៀត បងប្អូនដែលបានមកកំសាន្ត នៅផ្សារទំនើប AEON ក៏ត្រូវបានការស្វាគមន៍ពិសេសពីសំណាក់ម៉ុងសាយចំនួន៥ដើម្បីជាការប្រោសព្រហ្មនូវសេចក្ដីសុខ សំណាងល្អនិងសុភមង្គល។ ព្រមជាមួយគ្នានោះដែរ ក៏មានការចូលរួមពីតារាចម្រៀង លំដាប់កំពូលរបស់ប្រទេសកម្ពុជា គឺលោក ព្រាប សុវត្តិ និងក្រុមកំប្លែង ចូលខ្លួនមកអង្រួនលើឆាក ដើម្បីផ្ដល់នូវភាពសប្បាយរីករាយ ជូនដល់អ្នកចូលរួម ក្នុងកម្មពិធីផងដែរ។

ថ្លែងក្នុងឪកាសនោះកញ្ញា តេ ឈួយ ហ្វ៊ន នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានមានប្រសាសន៍ឲ្យដឹងថា«ពួកយើងចង់ឲ្យគ្រប់គ្នាមានឪកាសចាប់ផ្ដើមឆ្នាំថ្មី ២០១៧ របស់ខ្លួនជាមួយភាពវិជ្ជមាន នៅក្នុងចិត្តក៏ដូចជា ដើម្បីទទួលយកភាពរុងរឿង សម្បួរសប្បាយ ក្នុងឪកាសឆ្នាំថ្មីនេះ»។

ជាមួយគ្នានោះផងដែរ ដើម្បីបញ្ជាក់ពីភាព រុងរឿង និងសំណាងល្អ នៅក្នុងឪកាសដ៏នោះផងដែរអ្នកចូលរួមក្នុងកម្មពិធីជប់លៀងក៏មានឪកាសឈ្នះរង្វាន់ពិសេសៗជាច្រើនពីការចាប់ឆ្នោតផ្សងសំណាង។អ្នកឈ្នះរង្វាន់ទាំងនោះក៏ត្រូវបានផ្ដល់ឪកាស ថតរូបជាមួយទេវតាទ្រព្យ ដែលនឹងបង្ហាញវត្តមាននៅតាមផ្សារទំនើបនានា និងភោជនីយដ្ឋានចិនមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពរីករាយ និងភាពរុងរឿងក្នុងឆ្នាំថ្មី។

គួរបញ្ជាក់ដែរថា បុណ្យចូលឆ្នាំចិនគឺជាឱកាសដ៏ពិសេសប្រចាំឆ្នាំមួយសម្រាប់បងប្អូនដែលមានជាប់ខ្សែស្រឡាយចិនរៀបចំសែនម្ហូបអាហារឆ្ងាញ់ រួមទាំងភេសជ្ជៈ និងស្រាបៀរហូរហៀរដើម្បីជានិម្មិតរូបនៃភាពសប្បាយរុងរឿងនិងសំណាងល្អ។

ដូចនេះស្រាបៀរអង្គរក៏បានចាប់ដៃជាមួយភោជនីយដ្ឋាននានាព្រមទាំងផ្សារទំនើបAEONដោយបានរៀបចំនូវម្ហូបពិសេសៗដើម្បីទទួលទានជាមួយស្រាបៀរអង្គរ ដែលជាភេសជ្ជៈឈ្នះមេដាយមាសផ្ទួនៗទាំងផ្នែករសជាតិ និងគុណភាព។

ស្រាបៀរអង្គរក៏នឹងផ្តល់ជូនអតិថិជនរបស់ខ្លួននូវកញ្ចប់អាំងប៉ាវមួយដុំ នូវរាល់ការទិញស្រាបៀរនេះចំនួន៦កំប៉ុង៕ វឌ្ឍនា

1 3 4 5 8 7 9 10 21 2 6


ចែករំលែក៖