ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តម៉ាកToyota tacomaបុកម៉ូតូ បណ្ដាលឲ្យបុរសបានស្លាប់យ៉ាង អាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ: បុរសបានស្លាប់យ៉ាង អាណោចអាធ័ម និង២នាក់ទៀត រងរបួសស្រាលធ្ងន់ ដោយសារតែបុរសម្នាក់បើករថយន្តម៉ាកToyota tacoma បុកម៉ូតូ៣គ្រឿងរួចកិនពីលើ ហើយរថយន្តបង្កហោះទៅលើខឿនពុះចែកទ្រូងផ្លូវទៅមុខលែងរួច ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៍មានពីន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញបុរសម្នាក់បានបើករថយន្ដ១គ្រឿងម៉ាក់ Toyota tacoma ពណ៍ស ពាក់ស្លាក់លេខ 2AB-6623 បានបើកបរក្នុងទិសដៅពីកើតទៅលិច ផ្លូវលំហើយបានបត់ឡើងផ្លូវលេខ២៧១ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែថរយន្តបានជ្រុលទៅបុកនិងម៉ូតូ៣គ្រឿងយ៉ាងពេញទំហឹងរួចបានកិនពីលើម៉ូតូ១គ្រឿង ម៉ាកC125 សេរីឆ្នាំ៩៩ ពណ៌ក្រហម ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ហោះទៅលើខឿនថ្មពុះចែកទ្រូងផ្លូវទៅមុខលែងរួចផងដែរ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់យ៉ាង អាណោចអាធ័ម និង២នាក់ទៀតរងរបួសស្រាលធ្ងន់ត្រូវបានរថយន្តង្គ្រោះបន្ទាន់ដឹងយកទៅព្យាបាលផងដែរ ។

ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កក៏បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង និងបានយករថយន្តបង្កនិងម៉ូតូរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយតាមផ្លូវ។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យប្អូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី ៕ ស រស្មី

ង ថ ត ឋ ហ


ចែករំលែក៖