ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដឹកនាំកំលាំងសង្កាត់រដ្ឋបាលព្រៃឈើលាច ចុះសហការជាមួយ កំលាំងអធិការដ្ឋាន នគរបាលស្រុកភ្នំក្រវាញ ប៉ុស្ថិ៍នគរបាលរដ្ឋបាលសន្រ្ទែ ចាប់ឃាត់កាសន្ធិធិផលអនុផលព្រៃឈើ ជាឈើអារជ្រុង ប្រភេទប្រណិត(ធ្នង់)ចំនួនជិត ០៧ម៉ែត្រគូប នៅកណ្ដាលស្រុកភ្នំក្រវាញ។
ប្រតិបត្តិការនេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សេងៗគ្នា ស្ថិតក្នុងភូមិគល់ទទឹង និងភូមិស្រែពរពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើលាចបានឲ្យដឹងថា កាចាប់ឃាត់.កាសន្ធិធិផលអនុផលព្រៃឈើ.ជាឈើអារជ្រុងប្រភេទប្រណិត(ធ្នង់) ដែលកំលាំងសហការគ្នាធ្វើការបង្រ្កាបខាងលើនេះ ដោយប្រមូលមកពីចំណុចផ្សេងៗគ្នាចំនួន ០៣កន្លែង ស្ថិតក្នុងភូមិ-ឃុំខាងលើ ហើយមានមុខកាត់អង្កត់ផ្ចិតចាប់ពី ០,១៥ម៉ែត្រទៅ ០,៣៥ម៉ែត្រ ហើយមានប្រវែងចាប់ពី ១,០០ម៉ែត្រទៅ ៣,០០ម៉ែត្រ និងមានចំនួន ៤៩ដុំ ស្មើរនឹង ៦,៨៥៤ម៉ែត្រគូប។
ប្រភពព័ត៌មានមន្រ្តីខាងលើបន្តទៀតថា ចំពោះវត្ថុតាង កាសន្ធិធិផល អនុផលព្រៃឈើត្រូវបានធ្វើការបង្រ្កាប ដែលប្រមូលបាន មកពីកន្លែងផ្សេងៗគ្នាខាងលើនេះ ជាបណ្ដោះអាសន្នរក្សាទុកនៅប៉ុស្ថិ៍នគរបាលរដ្ឋបាលសន្រ្ទែ រងចាំធ្វើការបង្រ្កាបនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧បន្តទៀត ទើបដឹកយកទៅរក្សាទុកនៅកន្លែងមន្រ្តីជំនាញ៕ បឹុម ពិន