ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្ដៅបន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួននៅលើដើមស្ដៅ បន្ទាប់ពីបុរសរូបនេះឈ្លោះប្រកែកគ្នាជាមួយស្រ្ដីជាប្រពន្ធ ។ សាកសពជនរងគ្រោះត្រូវបានស្រ្ដីជាប្រពន្ធប្រទះឃើញបង្កឲ្យមាការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចវាលស្រែខាងកើតភូមិ ស្ថិតក្នុងភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌុល ឈឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុនាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយស្រ្ដីជាប្រពន្ធរឿងជំពាក់ប្រាក់ធនាគារ ។ ការឈ្លោះប្រកែកគ្នានេះបានធ្វើឲ្យជនរងគ្រោះមានការតូចចិត្ដយ៉ាងខ្លាំងរហូតដើរចុះពីលើផ្ទះទាំងយប់មិនដឹងថាទៅណានោះទេ ហើយស្រ្ដីជាប្រពន្ធក៏មិនតាមរកដែរ ។ លុះដល់វេលាព្រឹកថ្ងៃទី២៣ ខែឆ្នាំដដែល ស្រ្ដីជាប្រពន្ធបានដើរទៅបត់ជើងធំនៅខាងក្រោយផ្ទះក៏ប្រទះឃើញបុរសជាប្ដីចងក.ស្លាប់នៅលើដើមស្ដៅ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

មន្រ្ដីនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ដស្រុកកណ្ដាលស្ទឹងបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចងក.ធ្វើអត្ដឃាតខ្លួនឯងពិតប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

sw (1) copy sw (2) sw (3) copy sw (4) copy


ចែករំលែក៖