ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបើកបោះពួយបុកនារីម្នាក់ដើរឆ្លងផ្លូវបណ្តាលឲ្យរងរបួសបាក់ជើង

ចែករំលែក៖

ខេត្តកណ្តាលៈ ម៉ូតូមួយគ្រឿងបើកបរដោយយុវជនម្នាក់ បោះពួយយ៉ាងលឿន ជ្រុលទៅបុកនារីម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យរងរបួសបាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២១-២២ ស្ថិតក្នុងក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ឈុន សូរីយ៉ា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ចំណែកឯម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្កាកលេខ បើកបរដោយឈ្មោះ ឈឿន លុយ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទ្រាំង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញនារីរងគ្រោះដើរឆ្លងកាត់ផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះមានម៉ូតូបើកមកពីត្បូងទៅជើងគេចមិនទាន់ក៏បុកនារីរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិលេខរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងនារីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកអ្នកបើកបរម៉ូតូ និងមធ្យោបាយពាក់ព័ន្ធត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

ae (1) copy ae (2) copy ae (3) ae (4) copy


ចែករំលែក៖