ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកវាលវែង ចុះត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើន នៅក្នុងព្រៃភ្នំ ដែលគេលាក់ទុកនៅសម័យសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។
ប្រតិបត្តិការខាងលើអនុវត្តឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បាលស្ទឹង៧០ utm លេខ (៧៧១៣២.៦៥៤៦៩) ស្ថិតក្នុងចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់ខាងលើ រួមមានចំនួន៥០០គ្រាប់ ជាប្រភេទគ្រាប់១២០អុក គ្រាប់ ១០០មីលីម៉ែត្រ គ្រាប់ដេកា ៨២ គ្រាប់ ៨០មីលីម៉ែត្រ គ្រាប់ ៦០មីលីម៉ែត្រ និងគ្រាប់បេ ៤០ សរុបទាំងអស់ចំនួន ៥០០គ្រាប់។
ប្រភពខាងលើបន្តថា គ្រាប់ទាំងអស់នេះនៅមានគុណភាពនូវឡើយ ហើយគ្រាប់ទាំងនេះត្រូវបានគេប្រទះឃើញនៅក្នុងព្រៃភ្នំជាយូយាឆ្នាំមកហើយ ប៉ុន្តែជុំវិញទីនោះពោធិពេញទៅដោយគ្រាប់មីនផ្សេងៗយ៉ាងច្រើនចូលមិនចុះនោះឡើយ ដូច្នេះហើយ ទើបប្រគល់ឲ្យកងកម្លាំងយោធាគ្រប់គ្រងជាបណ្ដោះអាសន្ននាពេលបន្លងមក ដោយរងចាំមន្រ្តីជំនាញ(ស៊ីម៉ាក់)ដោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាមុនសិន ហើយយើងគ្រាន់តែសហការគ្នាចុះត្រួតពិនិត្យមើលសារជាថ្មីឡើងវិញនោះទេ។
ប្រភពដដែលបន្តទៀតថា គ្រាប់ទាំងនេះអាចគេលាក់ទុកតាំងពីសម័យកាលសង្គ្រាមមកម្ល៉េះ ហើយគ្រាប់ទាំងអស់រក្សាទុកនៅកន្លែងដដែលនៅឡើយទេ៕ ប៉ឹម ពិន