ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកក្មេកជំពាក់លុយពេលស្លាប់បាត់មកទារកូនប្រសារនៅចំណោមមនុស្សច្រើន ខឹងនាំគ្នាមកប្តឹងចៅសង្កាត់ចោមចៅដោះស្រាយ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានសន្តិសុខផ្សារជម្ពូវ័នម្នាក់ ខឹងថៅកែហាងគុយទាវដែលមកទារលុយក្នុងកម្មវិធីការគេ ធ្វើអោយអាម៉ាស់មុខខ្មាស់គេមកប្តឹងចៅសង្កាត់ជួយអន្តរាគមន៍ ធ្វើកិច្ចសន្យា បែរជាឈ្លោះគ្នាបែកផ្សែងបន្ថែមទៀត ផ្អើលពេញសាលាសង្កាត់ចោមចៅ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ។

បុរសជាដើមបណ្តឹងឈ្មោះ នន់ វុទ្ធី អាយុជាង៣០ឆ្នាំ ជាប្រធានសន្តិសុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ។ ចំណែកចុងបណ្តឹងឈ្មោះ តាំង ម៉េងឃាង អាយុ៤០ឆ្នាំ ជាអ្នកលក់គុយទាវនៅផ្សារជម្ពូវ័នសង្កាត់ចោមចៅ។

មន្ត្រីសង្កាត់ចោមចៅបានឱ្យដឹងទៀតថា មុនកើតហេតុ កាលពីឆ្នាំ២០១១ បុរសជាឪពុកក្មេករបស់ប្រធានផ្សារជម្ពូវ័យបានខ្ចីលុយបុរសថៅកែគុយទាវចំនួន៤០០ដុល្លារ តែមិនទាន់បានសងផងអ្នកខ្ចី ក៏បានស្លាប់បាត់ទៅ។ លុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ថៅកែជាម្ចាស់បំណុលបានទៅចូលរួមក្នុងពិធីមង្គលការគេមួយកន្លែង ហើយក៏បានជួបនឹងកូនប្រសារកូនបំណុលដែលស្លាប់បាត់នោះ និងរួមតុងជាមួយគ្នាទៀត។ ខណៈផឹកស្រវឹងស្រឿងៗ ទើបថៅកែគុយទាវនោះបានទារលុយកូនប្រសារកូនបំណុលនៅចំពោះមុខគេឯង ធ្វើអោយបុរសជាកូនប្រសារនោះខឹងសម្បារយ៉ាងខ្លាំង។

លុះរសៀលថ្ងៃទី២៥ ខែមករា ទើបនាំគ្នាមកប្តឹងចៅសង្កាត់ជួយអន្តរាគមន៍ ។ ពេលមកដល់សាលាសង្កាត់ពួកគេបានទាស់ពាក្យសំដីគ្នាមួយប្រាវទៀតបង្កការភ្ញាក់ផ្អើលពេញសាលាសង្កាត់តែម្តង។

ក្រោយពីប៉ះទង្គិចគ្នាហើយនោះ លោក សុទ្ធ សាធ សង្កាត់បានសម្របសម្រួលគ្នាឱ្យភាគីទាំសងខាងធ្វើកិច្ចសន្យារៀងៗខ្លួន ដើម្បីកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ ហើយក៏ធានាចេញលុយសងជំនួសឪពុកក្មេករបស់ប្រធានសន្តិសុខផ្សារខាងលើ ដែលគាត់បានស្លាប់ទៅហើយ៕ សុខាសែនជ័យ

image1 copy image2 copy


ចែករំលែក៖