ភ្នំពេញ ៖ សម្ដេចក្រឡា ហោម ស ខេង ជំរុញឲ្យ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវ រឹតបន្តឹង និងដាក់វិធានការ អនុវត្ត រដ្ឋបាលត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាម បណ្ដា មូល ដ្ឋានខ្លួន ឲ្យបានជាប់ជាប្រចាំ ដើម្បីលប់បំបាត់បទល្មើស ប្លន់ ឆក់ លូច និងសកម្មភាពជាច្រើនទៀត ដែលតែងតែកើត មានឡើងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ ជារៀងរាល់យប់ ។
សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសសដៅការងារឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ មករា ឆ្នាំ២០១៧ នៅសាលារាធានីភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ៖ ដើម្បី រក្សាសុវត្ថិភាព សន្តិសុខ និងការគ្រប់គ្រងអា វុធជាតិផ្ទុះឲ្យបានល្អ និង ត្រឹមត្រូវទៅតាមច្បាប់នៃការប្រើប្រាស់អាវុធជាតិផ្ទុះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលមានស្នងការនគរបាល និងកងរាជអាវុធរាជធានី ជាសេនាធិការនោះ ត្រូវសហការជាមួយកម្លាំងជីវពលនៅតាមមូលដ្ឋាន សង្កាត់ ខណ្ឌរួមគ្នា ចាត់វិធាន ការត្រួតពិនិត្យបញ្ហាអាវុធជាតិផ្ទុះនេះ ឲ្យបានជាប់ជាប្រចាំ។ សម្តេចក្រឡាហោម បានបន្តថា ៖ ការដាក់ផែនការបញ្ជាឲ្យធ្វើការរឹតបន្តឹង អនុវត្តវិធានការរដ្ឋបាលត្រួតពិនិត្យអាវុធជាតិផ្ទុះ នេះធ្វើឡើងស្របពេលដែលរាជធានីភ្នំពេញ មានករណីប្លន់ប្រដាប់អាវុធកើតស្ទើរតែរៀង រាល់ថ្ងៃ ខណ អាជ្ញាធរនៅ មូលដ្ឋាន មិនមានវិធានការ អ្វីទាល់តែ សោះ ហើយរាល់បញ្ហាកើតឡើងលើករណីចោលួច ,ចោ ឆក់ ប្លន់នោះជនល្មើសសុតតែបានប្រើប្រាស់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះជាញឹកញាប់ ធ្វើឲ្យកម្លាំងសមត្ថកិច្ចពិបាកកំណត់មុខសញ្ញាមានវិធានការទប់ទល់ ។ ដូច្នេះ ដើម្បី លប់បំបាត់អាវុធជាតិផ្ទុះនេះឲ្យបាន ល្អនិងមានប្រសិទ្ធិភាព គ្រប់អាជ្ញាមូលដ្ឋានទាំងអស់ ត្រូវសហការ ជាមួយកម្លាំងមានសមត្ថកិច្ច ចាប់ផ្តើមអនុវត្តវិធានការនេះឲ្យបានជាប់ជាប្រចាំ ប្រកបដោយប្រសិទ្ធិភាព ខ្ពស់ ។
ទន្ទឹម នោះដែរ សម្តេចក្រឡាហោម ក៏បានស្នើឲ្យកងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ទាំងអស់រួមគ្នា ទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង ក្រុមបងតូចបងធំនៅតាមមូល ដ្ឋាន សហគមន៍ និង រួមគ្នាបង្ក្រាបដល់ឬសគល់ មេក្លោងធំនៃការចរាចរណ៍គ្រឿនញៀនផងដែរ ដើម្បីប្រជាពលរដ្ឋមានជំនឿ ទុកចិត្ដ មកលើថ្នាក់ដឹកនាំ ពិសេស អាជ្ញាធរនៅមូលដ្ឋាននោះតែម្ដង ៕ សំរិត